រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​តម្រូវឲ្យ​គ្រប់​ក្រុមហ៊ុន​សំណង់​អនុវត្ត​តាមច្បាប់​របស់​កម្ពុជា​

​​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី​ការងារ​សិក្សា​គម្រោង​ប្លង់​ ​និង​សាងសង់​ ​កាលពី​ថ្ងៃទី៤​ ​កក្កដា​ ​កន្លងទៅ​នេះ​ ​ឯកឧត្តម​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ធ្វើការ​ជំរុញ​ឲ្យ​គ្រប់​ក្រុមហ៊ុន​សំ​ណង់​ទំាង​អស់​នៅ​ទូទាំង​ប្រទេស​អនុវត្ត​តាមច្បាប់​ដែល​ក្រសួង​បាន​កំណត់​ ​ដើម្បី​ធានា​ឲ្យ​រាល់​សំ​ណង់​ទំាង​អស់​នៅ​ទូទាំង​ប្រទេស​អនុវត្ត​ឲ្យ​បាន​ខ្ចា​ប់​ខ្ចួ​ន​តាម​និយាម​សុវត្ថិភាព​។​

ឯកឧត្តម​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ​រាល់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ ​ត្រូវតែ​រត់​ច្បាប់​សាងសង់​ជាមុន​សិន​ទៅតាម​បទដ្ឋាន​ដែល​ក្រសួង​បាន​កំណត់​ ​ដើម្បី​តំរូវ​ឲ្យ​ការងារ​សាងសង់​ត្រូវ​តាមច្បាប់​ធានា​បាន​សុវត្ថិភាព​និង​គុណភាព​សំណង់​ ​។​

​ការជំរុញ​ឲ្យ​ក្រុមហ៊ុន​សំណង់​ទាំងអស់​គោរព​ទៅតាមច្បាប់​នៃ​ការសាងសង់​សំណង់​នៅ​កម្ពុជា​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​សំណង់​មួយ​កន្លែងនៅ​ខេត្ត​ព្រះសីហនុ​បាន​បាក់​រលំ​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​ ​ដោយសារតែ​សំ​ណង់​ទំា​ងនោះ​សាងសង់​ឡើង​ដោយ​គ្មាន​ច្បាប់​និង​ខុស​បទដ្ឋាន​បច្ចេកទេស​។​

​សូម​បញ្ជាក់​ថា​ ​ចាប់ពី​ឆ្នាំ២០០០ដល់​ឆ្នាំ២០១៩គិត​ត្រឹម​ខែឧសភា​ ​កម្ពុជា​ទទួល​បាន​គម្រោង​សាងសង់​ប្រមាណ​ជាង៤ម៉ឺន៥ពាន់​គម្រោង​ ​ដែល​មាន​ទឹកប្រាក់​សរុប​ជាង៤៤៥៧៦លាន​ដុល្លារ​អាមេរិក​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close