លោកជំទាវ​ ​ហ៊ុន​ ​ម៉ា​ណា​ ​ប្រគល់​ផ្ទះ​ទេវតា​ ​ចំនួន២ខ្នង​បន្ត​ទៀត​ ​ជូន​ដល់​ទុរគត​ជន​ ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​

​លោកជំទាវ​ ​ហ៊ុន​ ​ម៉ា​ណា​ ​អគ្គ​នាយិកា​ទូរទស្សន៍​ ​និង​ ​វិទ្យុ​បាយ័ន​ ​និង​ជា​ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា​ ​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទេវតា​ ​ចំនួន២ខ្នង​បន្ត​ទៀត​ ​ជូន​ដល់​ទុរគត​ជន​ ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​។​

​១​.​ផ្ទះ​ ​១ខ្នង​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ព្រមទាំង​ក្រុម​គ្រួសារ​ ​ប្រគល់​ជូន​លោកតា​ ​សូ​ ​ចំរើន​ ​អាយុ​ ​៧៣ឆ្នាំ​ ​និង​ប្រពន្ធ​ឈ្មោះ​លោកយាយ​ ​មុល​ ​យុប​ ​អាយុ៥៨ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​តាំង​ធ្នង់​ ​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​។​

​សូម​បញ្ជាក់​ផង​ដែរ​ ​កាលពី​ថ្ងៃទី២៥​ ​ខែ​កុម្ភ​:​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​មាន​គ្រោះ​អកុសល​ ​ផ្ទះ​ឈេី​បាំងជញ្ជាំង​ស្លឹកត្នោត​ ​ដំបូល​ប្រក់​ស្បូវ​ចាស់​មួយ​ខ្នង​ ​ត្រូវ​ភ្លេីង​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​ក្រៅពី​សំលៀកបំពាក់​ជាប់​ខ្លួន​មួយ​ចង្កេះ​ ​ខណ:ពេល​លោកតា​ ​និង​លោកយាយ​មិន​នៅផ្ទះ​។​

​២​.​ផ្ទះលេខ២៦៦​ ​ប្រគល់​ជូន​លោកយាយ​ ​ផុន​ ​យឹម​ ​អាយុ៦៥ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ជ្រៅ​ ​ឃុំ​ក្បាលទឹក​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ជាអំណោយ​ ​ឧបាសិកា​ ​គ្រី​ ​ប៉ូង​ ​និង​ឧសិ​កា​ ​ភោគ​ ​រាជ​។​

​នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នោះ​ ​លោកជំទាវ​ ​ហ៊ុន​ ​ម៉ា​ណា​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​ជានិច្ចកាល​សម្តេច​ទាំងពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ​ ​បងប្អូន​ ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​។​ ​លោកតា​ ​លោកយាយ​ ​ដែល​ទទួល​បាន​ផ្ទះ​ខាងលើ​នោះ​ ​ក៏បាន​ទទួលអំណោយ​ពី​សម្តេច​តេជោ​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បន្ថែម​ទៀត​ ​រួមមាន​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​គ្រឿង​ឧបភោគ​-​បរិភោគ​ជាច្រើន​មុខ​ ​និង​ថវិកា​មួយចំនួន​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​មាន​ប្រជាពលរដ្ឋ​ ​និង​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​ប្រគល់​ផ្ទះ​ទេវតា​នេះ​ ​ក៏បាន​ទទួលអំណោយ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ​ ​រួមមាន​សម្ភារ​សិក្សា​,​ ​នំ​កញ្ចប់​,​ ​ខោអាវ​,​ ​ផ្តល់​រទេះរុញ​ដល់​ជន​ពិការ​ចំនួន​ ​១​ ​គ្រឿង​ ​និង​ថវិកា​មួយចំនួន​។​

​សូម​សម្រា​បថា​:​ ​កម្មវិធី​ផ្ទះ​ទេវតា​នៅតែ​បន្ត​ធ្វើសកម្មភាព​មនុស្សធម៌​បែបនេះ​ជាបន្តបន្ទាប់​ទៅទៀត​ ​សម្រាប់​ផ្តល់​ជូន​ទុរគត​ជន​ ​និង​ចាស់ជរា​គ្មាន​ទីពឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close