រាល់​មធ្យោបាយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ​នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅនឹង​កន្លែង​

​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ ​ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ​ ​និង​បង្រ្កាប​បទល្មើស​ព្រៃឈើ​ជាបន្តបន្ទាប់​ក៏ដោយ​ ​ក៏​នៅតែ​មានការ​លួច​បន្លំ​កាប់​ឈើ​ ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​តាម​គ្រប់​មធ្យោបាយ​ ​គ្រប់រូប​ភាព​។​

​ដូច្នេះ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យគង់​វង្ស​ ​គណៈកម្មការ​ជាតិ​មួយ​នេះ​ ​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន២​ ​ក្នុង​នោះ​ ​វិធានការ​ទី១​ ​បុគ្គល​ ​ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើសច្បាប់​ ​នឹង​ត្រូវ​អនុវត្ត​វិធានការ​ចាប់​តឹងរ៉ឹង​។​

​វិធានការ​ទី២​ ​មធ្យោបាយ​ ​(​រថយន្ត​ ​គោយន្ត​ ​ម៉ូតូ​.​.​.​)​ ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ​ត្រូវ​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដើម្បី​បំផ្លាញ​ចោល​នៅនឹង​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close