មីយ៉ានម៉ា ៖វាយប្រហារគ្រាប់បែកនៅសាខាធានាគា​បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និងរបួស

មានហេតុការវាយប្រហារគ្រាប់បែក បង្ករឲ្យមានការខូចខាតជាទ្រងទ្រាយធំបានកើតឡើងនៅក្នុងប្រទេសមីយ៉ានម៉ាបានបំផ្លាញផ្ទះជាច្រើនខ្នង​នៅជិតខាង​។ ប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ចាក់ពីមូលហេតុឲ្យបានច្បាស់លាស។

តាមការបញ្ចាក់របស់ប៉ូលិសមីយ៉ានម៉ាបានឲ្យដឹងថា ហេតុការខាងលើបានកើតឡើងកាលពីថ្ងៃទី​២១ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង​១១នាក់រងរបួស  នៅក្នុងហេតុការវាយប្រហារ គ្រាប់បែកទៅលើសាខាធានាគា  Yoma ​ស្ថិតនៅស្រុក Lashio ភាគខាងជើង ទីក្រុង Yangon ​ស្ថិតនៅក្នុងរដ្ឋ​ Shan។

ហេតុការវាយប្រហារខាងលើកើតឡើងនៅមុនពេលធានាគាបិទទ្វា​នៅវេលាម៉ោង ១៦និង​៣០នាទី​រសៀលថ្ងៃទី​២១ខែកុម្ភៈ ។ការបំផ្ទុះគ្រាប់បេក ខាងលើមានកម្លាំងផ្ទុះខ្លាំង ធ្វើឲ្យផ្ទុះនៅជិតខាងជាច្រើនខ្នងត្រូវបំផ្លាញ។

មកទលពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គល់ពីវាយប្រហារខាងលើនៅឡើយ ។​ប៉ូលិសនៅក្នុងតំបន់ បានឲ្យដឹងថា​ បានឡោមព័ទតំបន់ជុំវិញ​ដើម្បីបើកការស្រាវជ្រាវ​។

នេះជាលើកទីមួយហើយដែលមីយ៉ានម៉ារងការបំផ្លាញ ជាទ្រងទ្រាយធំនៅរដ្ឋធានី​ Yangon ។ កន្លងមកមានការវាយប្រហារកើតឡើង ជាច្រើនប៉ុន្តែស្ថិតនៅក្នុងរដ្ឋរ៉ាឃីន បង្កឡើងដោយ ក្រុមអិស្លាមជ្រុលនិយម រ៉ូហ៊ីងយ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close