ខេត្ត​ឧត្តរមានជ័យ​ ​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក្រោម​ប្រធានបទ​ ​«​សុខភាព​ដើម្បី​យុត្តិធម៌​ ​យុត្តិធម៌​ដើម្បី​សុខភាព​»​

​រដ្ឋបាល​ខេត្តឧត្ដរមានជ័យ​ ​នៅ​រសៀល​ថ្ងៃទី៨​ ​ខែកក្កដា​នេះ​ ​បាន​រៀបចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​២៦​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​”​សុខភាព​ដើម្បី​យុត្តិធម៌​ ​យុត្តិធម៌​ដើម្បី​សុខភាព​”​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាលខេត្ត​ឧត្តរមានជ័យ​។​

បើ​តាម​របាយការណ៍​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ ​ផេង​ ​តា​រ៉ា​ ​អនុប្រធាន​អ​ចិន្​រៃយ៍​ ​នៃ​លេខាធិការ​ដ្ឋាន​គ​ណៈ​គម្មា​ធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ ​បាន​ឲ្យដឹង​ថា​ ​លទ្ធផល​នៃ​ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ​ ​បង្រ្កាប​បាន​អ្នកប្រើ​ប្រាស់​ ​អ្នករក្សា​ទុក​ ​និង​ការចែកចាយ​គ្រឿងញៀន​ ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​បាន​ចំនួន៣១លើក​ ​ឃាត់ខ្លួន​បាន​ចំនួន៣៨នាក់​ ​និង​ស្រី៣នាក់​។​

​ឯកឧត្ដម​ ​ប៉ែន​ ​កុសល្​យ​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​ ​គ្រឿងញៀន​ ​គឺ​ជា​អន្ទ្រាក់​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់រូប​ ​ដែល​កំពុងតែ​រាល​ត្បាត​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​ ​ហើយ​បាន​ទន្រ្ទាន​ចូល​មក​តាម​បណ្ដា​ខេត្ត​នី​មួយ​ៗ​ ​ដោយ​បាន​បង្ក​រនូវ​គ្រោះមហន្តរាយ​ជាច្រើន​ចំពោះ​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​ ​យុវនារី​ ​និង​កុមារ​ខ្មែរយើង​។​

ឯកឧត្តម​បន្ត​ថា​ ​បញ្ហា​គ្រឿងញៀន​បាន​នឹង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​​ប្រជាពលរដ្ឋ​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដូចនេះ​ ​ដើម្បី​ឆ្លើយតប​ ​ទៅ​នឹង​ស្ថានភាព​គ្រោះថ្នាក់​ ​យ៉ាងធ្ងន់ធ្ងរ​ ​នៃ​ឥទ្ធិពល​គ្រឿងញៀន​នេះ​ ​សូមឲ្យ​អាជ្ញាធរ​ ​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​សមត្ថកិច្ច​ ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត​ ​ដើម្បី​ចាត់វិធានការ​ឲ្យបាន​ហ្មត់ចត់​ ​ក្នុង​ការទប់ស្កាត់​ ​និង​បង្រ្កាប​រាល់​ការប្រើ​ប្រាស់​ ​ការ​រក្សាទុក​ ​និង​ការ​ធ្វើ​ចរាចរណ៍​ចែកចាយ​គ្រឿងញៀន​ឲ្យបាន​ទាន់ពេល​វេលា​ ​ជា​ពិ​សេ​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេសជិតខាង​ ​ឲ្យបាន​ប្រសើរ​ឡើង​ថែមទៀត​ ​ដើម្បី​ជំរុញ​ស្មារតី​ក្នុង​កិច្ច​ព្រមព្រៀង​គ្នា​ស្ដីពី​កា​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្លងដែន​ ​ក្នុង​ការ​កសាង​ ​ភូមិ​ ​ឃុំ​ស​ ​ដោយ​ព្រំដែន​គ្មាន​គ្រឿងញៀន​៕​

​ដោយ​៖​ ​សំ​ ​ប្រិយ​ងា៉ម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close