គប់រំសេវផ្ទុះចូលស្ថានទូតអាមេរិក រួចធ្វើអត្តឃាត

កាលពីថ្ងៃទី​២២ខែ កុម្ភៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ​បានគប់រំសេវផ្ទុះចូលទៅកាន់អាគាស្ថានទូតអាមេរិក​នៅទីក្រុង​ Podgorica ប្រទេស​ Montenegro   មុនពេលធ្វើអត្តឃាត ដោយគ្រាប់បែក​ជាប់នៅក្នុងខ្លួន។

ហេតុការខាងលើកើតឡើង នៅកណ្តាលអាទ្រាធ ថ្ងៃទី​២១ខែកុម្ភៈ​។​នៅលើគេហទំព័រ​ Portalanalitika បានដកស្រងសម្តីពលរដ្ឋនៅក្នុងតំបន់បានឲ្យដឹងថា​ មានសម្លេងផ្ទុះ ពីរលើកនៅក្នុងតំបន់ស្ថានទូតអាមេរិក ។(សម្លេងផ្ទុះទីមួយ គឺរំសេវផ្ទុះដែលជនមិនស្គល់អត្តសញ្ញាណគប់ចូលស្ថានទូត និងផ្ទុះទីពីរ គឺ បំផ្ទុះអត្តឃាតរបស់ជនដៃដល)។ ចំណែកប៉ូលិស នៅក្នុងតំបន់បានឲ្យដឹងថា​ ហេតុការខាងលើគឺជារឿង​ចៃដន្យ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។

កម្លាំងប៉ូលិសបានឡោមព័ទទីតាំង​ជុំវិញស្ថានទូត​និងផ្លូវចូលទៅកាន់ស្ថានទូត ។​​ ជាមួយគ្នានេះមន្ត្រីស្ថានទូតអាមេរិកបានផ្តាល់ព័ត៌មានឲ្យពលរដ្ឋអាមេរិកបញ្ចៀសតំបន់ជុំវិញស្ថានទូត រហូតដល់ទទួលបានព័ត៌មាន។

ប្រទេស​ Montenegro ​គឺជាសមាជិក​ទី​២៩​ដែលទើបតែចូលជាសមាជិកណាតូ កាលពិខែឧសផាឆ្នាំ​២០១៧។នៅពេលនេះគេមិនទានដឹងពីមូលេហតុ​បណ្តាលឲ្យមានការបោះរំសេវផ្ទុះចូលស្ថានទូតអាមេរិកនៅឡើយទេ​។ ប៉ូលិសកំពុងតែស្រាវជ្រាវ ថាតើជាសកម្មភាពភេរវកម្មដែរឬទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close