គ្រូបង្រៀនភាសាអង់គ្លេសនៅមណ្ឌលមេត្តាករុណាម្នាក់ ខ្យល់គដេកស្លាប់គ្មានអ្នកដឹង
គ្រូបង្រៀនភាសាអង់គ្លេសនៅមមណ្ឌលមេត្តាករុណា ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានខ្យល់គដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯងដោយពុំមានអ្នកណាដឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។
ជនរងគ្រោះត្រូវបានបញ្ជាក់ថា មានឈ្មោះ ប្រុស ភារិទ្ធ ភេទប្រុស អាយុ 28ឆ្នាំ ជនជាតិខ្មែរមុខបរ គ្រូបង្រៀនភាសាអង់គ្លេស នៅមណ្ឌលមេត្តាកុរណា និងមានស្រុកកំណើតនៅ ភូមិ ក្រែក ឃំុ ក្រែក ស្រុក ពញាក្រែក ខេត្ត កំពង់ចាម ។
តាមឈ្មោះ ឆែម ចន្ថា ភេទស្រី អាយុ 26 ឆ្នាំ ដែលជាបុគ្គលឹកនៅមណ្ឌលមេត្តាករុណាបានឲ្យដឹងថា នៅវេលាម៉ោង07និង50នាទីព្រឹកថ្ងៃទី08 ខែកក្កដា ឆ្នាំ2019 លោកស្រីប្រធានអង្គការបានឲ្យនាងទៅសួរលោក ប្រុស ភារិទ្ធ ដែលមិនឃើញក្រោកមកធ្វើការងារ ហើយនៅពេលនាងទៅដល់មុខបន្ទប់ ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុង ហើយនាងក៏គោះទ្វាហៅ តែមិនឆ្លើយ រួចកើបើកបង្អួចកញ្ចក់មើល ក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ច។
តាមការពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារកើតខ្យល់គ ដោយគ្មានការជួយសង្រ្គោះបឋមបណ្តាលឲ្យគាំងបេះដូង។
ចំពោះសាកសពសមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។