ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​និង​បក្ខពួក៣នាក់​ ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ ​ក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​

​ឧកញ៉ា​ ​សឹង​ ​សំ​អុល​ ​ដែលគេ​ដឹង​ថា​ ​ជា​អ្នកជំនួញ​ឈើ​នៅ​ខេត្ត​ភូមិភាគ​ឦសាន​ ​និង​មេ​កា​របស់​ខ្លួន​ចំនួន២នាក់​ ​ព្រមទាំង​អ្នក​បើករថយន្ត​ម្នាក់​ផង​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ​ ​រួម​ជាមួយ​រថយន្ត​ចំនួន៤០គ្រឿង​ផង​ ​នៅក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តមណ្ឌលគិរី​។​

​លោក​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ក្នុង​ប្រតិបត្តិ​ការនោះ​ ​កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស៤នាក់​ ​ដែល​មាន​ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​ប្រធាន​ក្រុមហ៊ុន​ ​មេការ​ ​និង​អ្នក​បើករថយន្ត​ ​ព្រមទាំង​រថយន្ដ​ជាង៤០គ្រឿង​។​

​លោក​បញ្ជាក់​ថា​ ​រថយន្ដ​ល្មើស​ផ្សេងទៀត​ ​ត្រូវ​បាន​ឈ្មូ​ញយ​ក​ទៅ​លាក់​ទុក​នៅក្នុង​ព្រៃ​ ​ហើយ​នៅពេល​នេះ​កម្លាំង​ជំនាញ​ ​កំពុង​រុករក​យ៉ាង​ក្ដៅ​គគុក​ ​ហើយ​ថា​ ​រថយន្ដ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅក្នុង​ព្រៃ​ ​នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close