ឆ្លងផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន​ ​ត្រូវ​រថភ្លើង​បុក​ខ្ទេច​មួយ​ចំហៀង​ ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​

​រថយន្ត​ឡិច​សុី​សមួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ខ្ទេច​មួយ​ចំហៀង​ ​តែ​មនុស្ស​មិនបាន​រង​របួស​នោះ​ទេ​ ​ក្រោយពី​រថយន្ត​នោះ​បាន​បើក​ឆ្លងផ្លូវ​រថភ្លើង​ដោយ​មិន​ប្រុងប្រយ័ត្ន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​ ​និង១០នាទី​រំលង​អា​ធ្រា​ត​ ​ឈាន​ចូល​ថ្ងៃទី១០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ផ្លូវដែក​ផ្សារ​ដី​ហុយ​ ​(​តាមផ្លូវ​ហាន់​ណូយ​)​ ​ក្នុង​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​។​ ​

​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ​មាន​រថភ្លើង​មួយ​គ្រឿង​ ​បំណង​បើក​ឆ្លងកាត់​ផ្លូវ​ហាន់​ណូយ​ ​ដោយមាន​អ្នក​ប្រចាំការ​ជួយ​ឲ្យ​សញ្ញា​សម្រាប់​រថភ្លើង​ឆ្លងកាត់​ ​តែ​មិនបាន​ទា​ញប៉ា​រ៉ា​ស់​ទំលាក់​នោះ​ទេ​ ​ដល់ពេល​រថភ្លើង​ឆ្លងកាត់​ ​ក៏​មាន​រថយន្ត​ម៉ាក​ ​ឡិច​សុីស​ ​RX300​ ​ពណ៌ស្​ក​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2T​-​4519​ ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មាន​សភាព​ស្រវឹង​ ​ព្រមទាំង​មាន​នារី​ជនជាតិ​ខ្មែរ២នាក់​រួម​ដំណើរ​ជាមួយ​ ​បាន​ឆ្លងកាត់​មិន​ប្រយ័ត្ន​ ​ក៏​ត្រូវ​រថភ្លើង​បុក​ចំ​ពី​ច​ហៀង​ពេញទំហឹង​ ​បណ្ដាលឲ្យ​រថ​យន្ត​ខ្ទៀ​ត​ចេញពី​ផ្លូវ​រថភ្លើង​ប្រហែល១០ម៉ែត្រ​ ​រង​ការខូចខាត​មួយ​ចំហៀង​យ៉ាងដំណំ​ ​ចំណែក​រថភ្លើង​មិន​ខូចខាត​នោះ​ទេ​ ​តែ​សំណាងល្អ​មួយ​ ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នកណា​ម្នាក់​រង​របួស​នោះ​ឡើយ​។​

​ក្រោយ​កើតហេតុ​ ​ភាគី​ខាង​រថយន្ត​ដែល​រង​ការខូចខាត​សុំ​យក​រថយន្ត​របស់​ខ្លួន​យក​ទៅ​ជួសជុល​ដោយខ្លួនឯង​ ​តែ​ភាគី​ខាង​រថភ្លើង​មិន​យល់ព្រម​ ​ព្រោះ​គិតថា​ខ្លួនឯង​ត្រូវ​ ​ក៏​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់​យក​រថយន្ត​ឡិច​សុី​សទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close