កម្ពុជាគ្រោងបង្កើតជើងហោះហើរត្រង់ទៅកាន់ប្រទេសចិន
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េគ្រោងបង្កើតជើងហោះហើរត្រង់ ទៅកាន់ទៅទីក្រុងវិនចូវ ប្រទេសចិនស្របពេលចំនួនភ្ញៀវទេសចរជនជាតិចិនជាច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
កញ្ញា សុខរ៉ាវី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ បានឲ្យដឹងថា ក្រុមហ៊ុនដាក់សំណើរទៅកាន់រាជរដ្ឋាភិបាលរួចអស់ហើយ នៅពេលទទួលបានការយល់ព្រម ក្រុមហ៊ុនអាចចាប់ផ្ដើមបើកការហោះហើរ នៅក្នុងអំឡុងពេលខែកក្តដានេះដោយក្រុមហ៊ុននាំចូលយន្តហោះចំនួន៣គ្រឿងបន្ថែមទៀត។
ក្រៅពីពង្រីកជើងហោះហើរទៅចិន ខេមបូឌា អ៊ែរវ៉េ ក៏គ្រោង បង្កើន ជើង ហោះហើរត្រង់ទៅអូស្រ្តាលី រុស្ស៊ីសិង្ហបុរី និងវៀតណាមដែរ ដើម្បីធ្វើការដោះដូរ ភ្ញៀវ ទេសចរគ្នាទៅវិញទៅមក ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានតែជើងហោះហើរក្នុងស្រុក ទៅថៃ និងម៉ាកាវប៉ុណ្ណោះ។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានចាត់ទុកការពង្រីកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនេះ គឺជាសញ្ញាណមួយដ៏ល្អ ក្នុងការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ធម្មតា និងទេសចរ លក្ខណៈវិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។