ប្រធានាធិបតីហ្វីលីពីន ចង់បញ្ចូនកម្លាំងទាហានទៅកាន់ប្រទេសចិន
ប្រធានាធិបតីហ្វីលីពីនលោកឌូទើរទេ បានបង្ហាញពីទស្សនមួយបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក មិនមែនបញ្ចូន់ទាហានទៅប្រឆាំងចិន ដោយសារតែវិវាទនៅលើដែនសមុទ្រនោះឡើយ គឺការបញ្ចូនទាហានទៅចិនគឺដើម្បីហ្វឹកហាត់ពីសម្ថភាពសម្រាប់ប្រឆាំងភេរវកម្ម ។ ជាមួយគ្នានេះដែរទីក្រុងម៉ានីលនៅតែព្រួយបារម្ភពីសកម្មភាពកសាង ដោយខុសច្បាប់របស់ចិននៅលើដែនសមុទ្រចិនភាគខាងត្បូង។
តាមសារព័ត៌មាន Philippine Star លោកឌូទើរទេ មានបំណងឲ្យមានការហ្វឹកហាត់ដល់កម្លាំងទាហានហ្វីលីពីន ដែលជាកម្លាំងធ្លាប់សមទៅនិងកិច្ចសហការជាមួយអាមេរិក។ នៅពេលដេលគ្មានអាមេរិកជួយ កម្លាំងទាហានហ្វីលីពីនដូចជាមិនមានភាព ជឿជាក់ ។ ទាំងនោះហើយ ទើបលោក ចង់ឲ្យទាហានរបស់ខ្លួន មានគ្រូពីរផ្សេងគ្នា ដើម្បីជាការរីកចំរើន។
ប្រធានាធិបតីឌូទើរទេ បានបញ្ចាក់នៅក្នុងឧកាសខួបគំរាប់ទី២០ថ្ងៃបង្កើត ក្លឹបអ្នកជំនួញ ចិនហ្វីលីពីន នៅទីក្រុងម៉ានីល ថា«ភាគច្រើនទាហានហ្វីលីពីន ពឹងផ្អែកលើអាមេរិក នៅពេលនេះចាំបាច់ត្រូវតែ បង្កើនទំនាក់ទំនងជាមួយចិនដើម្បីធ្វើឲ្យមានទល្យភាព។ ខ្ញុំគិតថា សាលាបណ្តុះបណ្តាលនៅចិននិងជួយឲ្យទាហានរបស់លោក មានសម្ថភាពជាងមុន នៅក្នុងសកម្មភាពប្រឆាំងភេរវកម្ម»។
លោកឌូទើរទេក៏បានបញ្ចាក់ទៀតថា គម្រោងបញ្ចូនទាហានទៅកាន់ប្រទេសចិន ហ្វឹកហាត មានន័យថា ទីក្រុងម៉ានីល នឹងកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្តទាំងស្រុង ជាមួយអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។