ថៃ​ ​ស្រី​នាង​ ​តារា​លក់​តាម​អន​ឡាញ​ ​សម្រេច​ដក​ពាក្យ​បណ្តឹង​ ​ប្តឹង​គូស្នេហ៍​បង្ក​រហិង្សា​

​តាមរយៈ​បណ្តាញ​សង្គម​ ​អ្នកនាង​ ​ថៃ​ ​ស្រី​នាង​ ​ដែលគេ​ស្គាល់​ថា​ ​គឺជា​តារា​លក់​ផលិត​ផល​ស៊ិច​ស៊ី​តាម​អន​ឡាញ​ ​បានសម្រេច​ចិត្ត​ដក​ពាក្យ​បណ្តឹង​ ​ដែល​បាន​ប្តឹង​គូរ​ស្នេហ៍​របស់​ខ្លួន​ ​ពី​ការប្រើ​ហិង្សា​ ​រហូតដល់​ទៅ១៣០ដងនោះ​ហើយ​។​

​ថៃ​ ​ស្រី​នាង​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​បាន​សុំ​អភ័យទោស​ ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា​ ​ដោយ​ថា​ ​មក​ពី​នាង​ខឹងច្រឡោត​ពេក​ ​ទើបបាន​ផុស​រូប​ក្នុង​បណ្តាញ​សង្គម​ ​តែ​ពេលនេះ​ ​នាងស​ម្រេច​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ​ ​ព្រោះតែ​គូស្នេហ៍​របស់​នាង​បាន​សុំទោស​ ​និង​សន្យា​ថា​ ​ឈប់​ឲ្យ​មានរឿង​បែបនេះ​ទៀតហើយ​,​ ​ម្យ៉ាង​ដោយសារតែ​រូប​នាង​មិន​ចង់​ឲ្យ​គូរ​ស្នេហ៍​បាត់បង់​កិត្តិយស​ ​និង​ការងារ​ទេ​។​

​ថៃ​ ​ស្រី​នាង​ ​បញ្ជាក់​ថា​ ​គូរ​ស្នេហ៍​របស់​នាង​ ​គឺជា​មនុស្ស​ល្អ​គ្រប់យ៉ាង​ ​គ្រាន់តែ​ចរិត​ ​ឆេវឆាវ​ ​និង​ប្រចណ្ឌ​ខុស​រឿង​តែប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ​ ​ចំពោះ​សារ​របស់​នាង​នេះ​ ​ក៏​ត្រូវ​បាន​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ចូល​ទៅ​ធ្វើការ​ ​Comment​ ​ឬ​បញ្ចេញមតិ​ឌឺដង​ដល់​រូប​នាង​ផង​ដែរ​ ​ដោយមាន​គណនី​មួយ​បាន​លើកឡើង​ថា​ ​«​រឿង​នេះ​ ​មិនមែន​ចេះតែ​ចង់​ប្តឹង​ ​ក៏​ប្តឹង​ ​ចង់​ដក​ ​ក៏​ដក​នោះ​ទេ​ ​ព្រោះ​សេវា​គេ​ទៅដល់​បន្ទប់​ ​លឿន​ណាស់​ ​ហើយ​រឿង​ផ្សេង​ៗ​ទៀត​ ​បើ​សេវា​ដល់​ថ្នាក់​ហ្នឹង​ ​បទល្មើស​ស្រុកខ្មែរ​ ​អំពើ​ហិង្សា​នឹង​គ្មាន​»​,​ ​ជាមួយគ្នា​ម្ចាស់​គណនី​រូប​នោះ​ ​ក៏បាន​រិះគន់​ ​ថៃ​ ​ស្រី​នាង​ ​ផង​ដែរ​ ​ចំពោះ​រឿង​ដែល​នាង​ស្លៀកពាក់​រ៉ូប​រាត្រី​ ​បង្ហោះ​តាម​អន​ឡាញ​ ​ដែល​វា​បាន​ធ្វើឲ្យ​បាត់បង់​តម្លៃ​របស់​ស្រ្តី​ខ្មែរ​។​

​គួរ​រំលឹក​ដែរ​ថា​ ​កាលពី​ថ្ងៃទី៨​ ​ខែកក្កដា​ ​ថៃ​ ​ស្រី​នាង​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ​ដោយ​សរសេរ​ថា​ ​”​លើក​នេះ​ទី130​ ​ហើយ​ ​ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ​ ​ស្អែក​ខ្ញុំ​និង​ឡាយ​វីដេអូ​ ​ឲ្យ​សមត្ថកិច្ច​ ​ចាប់ខ្លួន​ម្នាក់​នេះ​ជាបន្ទាន់​ ​ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ​ ​សូម​មេត្តា​ជួយ​ខ្ញុំ​ផង​”​។​

​ក្រោយ​ការ​បង្ហោះ​សារ​នោះ​ ​ថៃ​ ​ស្រី​នាង​ ​ក៏​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​សង្សារ​បស់​នាង​ ​ដោយ​សមត្ថកិច្ច​បាន​មក​ជួយ​ធ្វើ​ពាក្យ​បណ្តឹង​ដល់​បន្ទប់ដេក​របស់​នាង​តែម្តង​ ​ដោយសារតែ​នាង​អស់កម្លាំង​ខ្លាំង​ ​មិន​អាច​ចេញទៅ​ដាក់​ពាក្យ​បណ្តឹង​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close