ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន៣នាក់​រឹបអូស​ប្រាក់៩០មុឺ​នដុល្លារ​

​នគរ​បាល​អន្ដោ​ប្រវេសន៍​ ​ប៉ុ​ស្ដិ៍​ច្រក​ទ្វារ​អន្ដរ​ជាតិ​ភ្នំពេញ​ ​នៅ​ល្ងាច​ថ្ងៃទី៩​ ​ខែកក្កដា​ ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៣នាក់​ ​ក្រោយពី​ពួកគេ​នាំ​យក​លុយ​ប្រមាណ៩០ម៉ឺន​ដុល្លារ​ចូល​មក​ប្រទេស​កម្ពុជា​ ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ​ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នោះ​រួមមាន​៖​ ​ទី១​-​ឈ្មោះ​ ​Huang​ ​Canming​ ​អាយុ២៧ឆ្នាំ​។​ ​ទី២​-​ឈ្មោះ​ ​Yang​ ​Yongwei​ ​អាយុ២៦ឆ្នាំ​ ​ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង​ ​ប្រទេស​ចិន​ ​មក​អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ​ ​តាម​ជើង​យន្ដ​ហោះ​លេខ​ ​LQ971​ ​និង៣​-​ឈ្មោះ​ ​Zizheng​ ​Zheng​ ​អាយុ៣២ឆ្នាំ​ ​(​ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ​)​។​

​សមត្ថកិច្ច​ថា​ ​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ ​និង​បាន​រក​ឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ​ដាក់​ក្នុង​កាបូបយួរ​ដៃ​ចំនួន០៣​ ​ដែល​មាន​ទឹកប្រាក់​សរុប​ ​៩០ម៉ឺន​ដុល្លារ​ ​ដោយ​អ្នកដំណើរ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​មន្ដ្​រី​គយ​ ​និង​រដ្ឋាករ​ ​លើ​លិខិត​រាយការណ៍​គយ​នោះ​ឡើយ​។​

​ការនាំចូល​ក្រដាសប្រាក់​ទាំងនេះ​មាន​ចំនួន​ច្រើន​ ​មិន​មាន​ប្រភព​ច្បាស់លាស់​ ​និង​មិន​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់​របស់​ប្រាក់​ ​ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ​ ​បានសម្រេច​ឃាត់ខ្លួន​តែម្ដង​។​

សូម​បញ្ជាក់​ថា​ ​រយៈពេល៣ថ្ងៃនេះ​មន្ត្រី​គយ​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់​ ​ចូល​បាន២ករណី​ហើយ​ ​ដោយ​កាលពី​ថ្ងៃទី០៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​បង្ក្រាប​នៅ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​ ​ដោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង០២នាក់​ ​រឹបអូស​យក​ប្រាក់​ដុល្លារ​ ​បាន​ជាង២លាន​ដុល្លារ​ ​ហើយ​នៅ​ល្ងាចមិញ​នេះ​ឃាត់​ចិ​នេនា​ក់​រឹបអូស​ប្រាក់៩០មុឺ​នដុល្លារ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close