ចាប់ខ្លួន គង់ រ៉ៃយ៉ា និងបក្ខពួក៤នាក់ពាក់ព័ន្ធករណីញុះញង់ថ្ងៃបុណ្យខួបមរណៈភាពបណ្ឌិត កែម ឡី
នៅព្រឹកមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ ( ស្រី២នាក់ ប្រុស២នាក ) ក្នុងនោះមានសកម្មជនឆ្នើមឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ផងដែរ ពាក់ព័ន្ធករណីញុះញង់ឲ្យសកម្មជននិងបក្ខពួករបស់គេទៅដុតធូបរំលឹកថ្ងៃបុណ្យខួបមរណៈភាពលោកបណ្ឌិតកែម ឡី នៅស្ថានីយ៍សាំងកាល់តិចបូកគោ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០៩ម្សិលមិញ គេឃើញគង់ រ៉ៃយ៉ា និងបក្ខពួក បានបោះពុម្ភ « ទ្រឹស្ដី » នៅលើអាវយឺតព័ណខ្មៅ និងព័ណស ដែលមានខ្លឹមសារមានលក្ខណញុះញង់ឲ្យមានកំហឹងឈឺចាប់ដោយភ្ជាប់និងថ្ងៃមរណៈភាពលោកបណ្ឌិតកែម ឡី នៅថ្ងៃទី ១០កក្ដដា ឆ្នាំ២០១៩នេះ ។
គង់ រ៉ៃយ៉ា គឺជាអតីតទណ្ឌិតជនដែលទើបរួចផុតពីទណ្ឌកម្មទោសពីពន្ធនាគារថ្មីៗនេះ ក្រោយសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។