គណបក្សភឿថៃច្រានចោលព័ត៌មាន ថាលោកថាក់ស៊ីន ដឹកនាំពីក្រោយ
ថ្នាក់ដឹកនាំគណបក្សភឿថៃបានចេញមុខប្រកាសច្រានចោលព័ត៌មាន ថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនជាអ្នកនៅពីក្រោយដឹកនាំគណបក្ស។ លោក Phumtham wechayachai អគ្គលេខាគណបក្សភឿថៃបានច្រានចោលព័ត៌មានខាងលើ ក្រោយពេលដែល មានក្តីបារម្ភថា គណកម្មការសន្តិសុខជាតិ NCPO កំពុងតែស្វែងរកភស្តុតាង ក្នុងការរំលាយគណបក្សនេះបើមានអ្នកនៅបរទេស ពីក្រោយខ្នង។
សារព័ត៌មានបាំងកក់ប៉ូស្ត៍បានផ្សាយនៅថ្ងៃទី២៣ខែកុម្ភៈ ដោយដកស្រងសម្តីប្រធានគណបក្សភឿថសបានបញ្ចាក់ថា គណបក្សភឿថៃមិនស្ថិតនៅក្នុងការបញ្ចាររបស់លោកថាក់ស៊ីននោះឡើយ។តាមច្បាប់នៅក្នុងប្រទេសនេះគណបក្ស នយោបាយគឺមិនស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសនោះឡើយ។
អគ្គលេខាគណបក្សភឿថៃលោក Phumtham wechayachai បានបញ្ចាក់ថា ជំនួបរវាង សមាជិកគណបក្សជាមួយលោកថាក់ស៊ីននាពេលកន្លងមកមិនពាក់ព័ន្ធនិង នយោបាយរបស់បក្សឡើយ។
មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីនអាចនិងត្រូវ រំលាយ ពីបទបំពានច្បាប់ធម្មនុញ្ញ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើនរបស់គណបក្សនេះទៅជួបជាមួយអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺលោកថាក់ស៊ីននិងលោកស្រីយីងឡាក់។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា និង ប្អូនស្រី លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុមនៅក្នុង សណ្ឋាគា មួយនៅប្រទេសសឹង្ហបុរីកាលពីថ្ងៃទី២០ខែ កុម្ភៈ។
ព័ត៌មានខាងលើត្រូវបាន ផ្សព្វផ្សាយក្រោយពេល មួយថ្ងៃដែលក្រុមអ្នកបង្កើតច្បាប់គណបក្សភឿថៃ របស់លោកថាក់ស៊ីនបានប្រកាសថានឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះដើម្បីជួបពីភាក្សាជាមួយអតីតមេដឹកនាំគណបក្សនេះ។ ពួកគត់បានឲ្យដឹងថា លោកថាក់ស៊ីនបានអំពាវនាវឲ្យ បង្រួបបង្រួមគណបក្ស មុនពេល ការបោះឆ្នោតចូលមកដល់។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន កំពុងរស់នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក នៅមានធំធេង ចំពោះគណបក្សភឿថៃ និងសង្គមថៃ។ គណបក្សរបស់លោក បានប្តូរឈ្មោះជាច្រើនលើក ហើយតែងតែ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ២០០១មកទលពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។