មួយព្រឹក មានករណីចងកសម្លាប់ខ្លួន២ករណីនៅក្រុងសៀមរាប
ត្រឹមតែ១ព្រឹក ថ្ងៃទី១១ ខែកក្កដា នេះ នៅក្រុងសៀមរាប មានករណីចងកសម្លាប់ខ្លួនរហូតទៅដល់២ករណី។
ក្នុងនោះ ករណីទី១ បានកើតឡើងនៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយស្រ្តីវ័យ៥០ឆ្នាំម្នាក់ មានឈ្មោះ ហឿន សាវន់ បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយសារតែតូចចឹងនឹងខ្លួនមានជំងឺប្រចាំកាយ។
ចំណែកករណីទី២ គឺបានកើតឡើងនៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដូចគ្នា ដោយបុរសវ័យ៣៤ឆ្នាំម្នាក់ ឈ្មោះ កាយ គឿយ បានចងកសម្លាប់ខ្លួន ក្រោយពីផឹកស្រវឹង និងមានជំងឺប្រសៃប្រសាទផង។
យ៉ាងណាក៏ដោយ ករណីទាំងពីរនេះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។