ជ្រូក​ជិត៨រយ​ក្បាល​ ​ត្រូវ​សម្លាប់ចោល​នៅ​កម្ពុជា​ ​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ​ស្តី​ពី​ ​”​បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​”​ ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​នៅ​ព្រឹ​ក​ថ្ងៃ​ព្រ​ហស្ប​ត្តិ​ ​លោក​ ​តាន់​ ​ផាន់​ណា​រ៉ា​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​លើកឡើង​ថា​ ​គិត​មក​ត្រឹម​ពេលនេះ​ ​មាន​សត្វ​ជ្រូក​ប្រមាណ៧៩៨ក្បាល​ហើយ​ ​ត្រូវ​បាន​សម្លាប់ចោល​ដោយសារ​ការ​ផ្ទុះ​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​ខេត្ត​ចំនួន៤របស់​កម្ពុជា​។​

​មន្រ្តី​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែល​កំពុង​រាល​ដាន​នៅ​កម្ពុជា​នេះ​ ​មិនមែន​ស្រាល​ទេ​ ​គឺ​អាច​នឹង​ធ្ងន់ធ្ងរ​ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​ក្រសួង​មាន​វិធានការ​ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវ​ការ​រាលដាល​ជំងឺ​នេះ​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​តាន់​ ​ផា​ណា​រ៉ា​ ​បច្ចុប្បន្ន​នេះ​ ​គេ​បាន​រក​ឃើញ​សត្វ​ជ្រូក​សរុប​ជាង២ពាន់​ហើយ​ ​ដែល​បាន​ឆ្លង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ​។​

​គួរ​រំលឹក​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​បាន​ផ្ទុះឡើង​នៅ​កម្ពុជា​កាលពីដើម​ខែមេសា​ ​ដោយ​ឆ្លង​ចូល​ដំបូង​មកកាន់​ខេត្តរតនគិរី​ ​និង​រាលដាល​បន្តបន្ទាប់​មកកាន់​ខេត្ត​ត្បូងឃ្មុំ​ ​ស្វាយរៀង​ ​និង​ខេត្តតាកែវ​។​ ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ ​ជំងឺ​នេះ​ ​បាន​ធ្វើឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ខាតបង់​ប្រាក់​ប្រមាណ​ជាង១៥ម៉ឺន​ដុល្លារ​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close