ឧកញ៉ា សឹង សំអុល ត្រូវបញ្ជូនទៅកាន់តុលាការខេត្តមណ្ឌលគិរី
យោងតាមបណ្តាញសង្គមរបស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា នេះថា ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកចំនួន៣នាក់ទៀត ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីហើយ។
គួររំលឹកថា ឧកញ៉ា សឹង សំអុល និងបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ដែលដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ប្រតិបត្តិការនោះ កម្លាំងបានធ្វើរឹបអូសរថយន្តចំនួន៤០គ្រឿង និងបានបំផ្លាញចោលរថយន្តប៉ាកុងដឹកឈើនៅក្នុងព្រៃជ្រៅចំនួន៤គ្រឿងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។