សាឌីអារ៉ាប៊ីផ្លាសប្តូរ មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប
សាឌីអារ៉ាប៊ី បានរៀបចំឡើងវិញនៅទម្រងដឹកនាំ នៅក្នុងជួរកងទ័ព ប្រទេសនេះដោយបានផ្លាសប្តូរ មន្ត្រីយោធាជាន់ខ្ពស់ជាច្រើន រូប និងរដ្ឋលេខាធិការ។ ជាមួយគ្នានោះក៏បានតែងតាំង រដ្ឋមន្ត្រីក្រសួងការងាជាស្ត្រី ។
កាលពីថ្ងៃទី ២៦ខែកុម្ភៈ បណ្តាញព័ត៌មាន SPA របស់សាឌីអារ៉ាប៊ី បានផ្សាយថា ពឹងផ្អែកទៅលើសំណើររបស់ក្រសួងការពារជាតិ រាជ្យវាំង សាឌីអារ៉ាប៊ី ក៏បាន ចេញសេចក្តីសម្រេច មានដូចជា ទីមួយ បញ្ចប់ ការងានិងឲ្យមេបញ្ចាការកងទ័ព ជាន់ខ្ពស់លោក Abdulrahman Bin Saleh Bin Abdullah Al Bunyan ចូលនិវត្ស។ បន្ទាប់មកពីមេបញ្ចាការរងកងទ័ព លោក Fayyadh Bin Hamid Bin Ragad Al Rwaili ត្រូវបានតែងតាំងធ្វើជាអគ្គមេបញ្ចាការកងទ័ព ជំនួសវិញ។,
តាមបទបញ្ចាពីរាជ្យវាំង មេបញ្ចាការកងទ័ព អាកាស ឧត្តមសេនី Mohammed Bin Awadh Bin Mansour Suhaim ក៏បានឲ្យចូលនិវតផងដែរ ។ ក្រៅពីនេះនៅមានការផ្លាសប្តូរជាច្រើនផ្សេងទៀតនៅក្នុងជួរកងទ័ពជើងគោក និង កម្លាំងមីស៊ីល
ក្រៅពីនេះ រដ្ឋមន្ត្រីជាច្រើនរូប ក្នុងនោះមានរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច សន្តិសុខ ក៏ត្រូវបានផ្លាសប្តូរផងដែរ ។ អ្វីដែលគេចាប់អារម្ភបំផុតនោះគឺ ការតែងតាំងរដ្ឋមន្ត្រីក្រសួងការងាជាស្ត្រី គឺលោកស្រី Youssef Al Ramah ។
ការផ្លាសប្តូខាងលើ របស់ ព្រះរាជ្យទាយាទ ប៊ីនសាលម៉ែន គឺជាការផ្លាស់ប្តូរជាទ្រងទ្រាយធំ នៅក្នុងជួរថ្នាក់ដឹកនាំទាំង រដ្ឋបាល និងយោធា ដើម្បីពង្រឹងអំណាចរបស់ព្រះរាជ្យទាយាន ក្នុងការគ្រប់គ្រងប្រទេស នៅពេលអនាគត់ប្រកបដោយប្រសិទ្ធិភាព។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ព្រះរាជ្យទាយាទ មានបំណាងកែទម្រងប្រពន្ធដឹកនាំដើម្បីកម្ចាត់មន្ត្រីចាស នឹងតែងតាំងមន្ត្រីស្មោះទ្រងជាមួយព្រះអង្គ បញ្ចៀសបញ្ហានៅពេលអនាគត់។
អ្វីដែលចាប់អារម្មនៅក្នុងការកែទម្រងនោះគឺ ស្ត្រីសាឌីអារ៉ាប៊ី នៅពេលនេះត្រូវបានលុបចោល បម្រាម បើកបរ ការចូលមើលបាលទាត់ឬ ខនសឺត និងការធ្វើអាជីវកម្ម ជំនួញផ្សេងៗ។ នៅពេលនេះព្រះរាជ្យបុទ្រក៏បានតែងតាំងស្ត្រីជារដ្ឋមន្ត្រីក្រសួងការងាទៀតគឺចារឿងមួយដ៏ល្អប្រសើរ ក្នុងការលើកកម្ពស់ស្ត្រីនៅក្នុងសង្គមសាឌីអារ៉ាប៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។