គយ​ចល័ត​តំបន់៣​ ​និង​គយ​ខេត្ត​ព្រះសីហនុ​ ​ឆែក​ត្រួតពិនិត្យ​ក្នុង​ឃ្លាំងលក់​ម៉ា​សុី​នភ្លើង​ចំនួន២កន្លែង​ ​របស់​ជា​ជនជាតិ​ចិន​ ​រក​ឃើញ​ម៉ា​សុឺ​នភ្លើង​ជាង៦០គ្រឿង​ ​គ្មាន​ពន្ធ​នាំចូល​

​នៅ​ព្រឹក​ថ្ងៃទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩សមត្ថកិច្ច​គយ​ចល័ត​តំបន់៣​ ​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដឹកនាំ​ដោយ​លោក​កែវ​ ​អង្កាម​ ​សហការ​ជាមួយ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​ទុំ​ ​ណូ​ ​និង​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​,​កម្លាំង​កងរាជអាវុធហត្ថ​ ​ស្នាក់​ការ​សន្តិសុខ​ ​៤០២​ ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ​និង​ដោយមាន​ការសម្រប​សម្រួល​ពី​លោក​ ​សុខ​ ​កល្យាណ​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​និង​លោក​ព្រះរាជអាជ្ញា​ ​សៀង​ ​សុខ​ ​ហើយនិង​លោក​ព្រះរាជអាជ្ញា​រង​ ​លឹម​ ​ប៊ុ​ន​ហេង​ ​ដឹកនាំ​ចុះ​អនុវត្ត​ន៏​ផ្ទាល់​ ​តាម​ដីកា​លេខ២៨០៥​ ​ចុះ​ថ្ងៃទី១១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​បាន​ចូល​ឆែក​ត្រួតពិនិត្យ​ក្នុង​ឃ្លាំងលក់​ម៉ា​សុី​នភ្លើង​ចំនួន២កន្លែង​ ​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​។​

ក្នុង​នោះ​ ​១​-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​មានឈ្មោះ​ ​ហាង​ ​ហ្វូ​លី​ស៊ឺ​ថឹ​ ​មាន​ទីតាំងនៅ​ ​ឃ្លាំង​គ្មាន​លេខ​ ​ផ្លូវជាតិ​លេខ៤​ ​ភូមិ១​ ​សង្កាត់១​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​ទល់មុខ​រោងចក្រ​ស្រា​បៀ​រក្រោន​ ​និង​ ​២​-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​ ​(​គ្មាន​ឈ្មោះ​)​ ​មាន​ទីតាំងនៅ​ ​ឃ្លាំង​គ្មាន​លេខ​ ​ផ្លូវជាតិ​លេខ៤​ ​ភូមិ១​ ​សង្កាត់១​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​ទល់មុខ​រោងចក្រ​ស្រា​បៀ​រក្រោន​ ​ឆៀង​ខាងលិច​ ​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ១ក្រុង​ព្រះសីហនុ​ ​។​ ​

​បើ​តាម​មន្ត្រី​គយ​ថ្លែង​ថា​ ​ក្នុង​ពេល​ឆែក​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ា​សុី​នភ្លើង​ទាំង២កន្លែង​នេះ​ ​សមត្ថកិច្ច​រក​ឃើញ​មាន​ម៉ា​សុី​នភ្លើង​ថ្មី​ទាំង​តូច​ទាំង​ធំ​ប្រមាណ​ជាង៦០គ្រឿង​ ​ដែល​មិនទាន់​មាន​ឯកសារ​បង់ពន្ធ​នាំចូល​ខុស​និង​និ​តិ​វិធី​គយ​។​ ​ករណីនេះ​សមត្ថកិច្ច​គយ​បាន​ដកហូត​យក​ម៉ា​សុី​នភ្លើង​ទាំងអស់​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​រួចហើយ​តម្រូវ​អោយ​ម្ចាស់​ចូល​ទៅ​បង្ហាញ​ឯកសារ​បង់ពន្ធ​ ​បើ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ ​តម្រូវ​អោយ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ​ ​ជាមួយនឹង​ការ​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់​ ​។​ ​

​មន្ត្រី​គយ​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា​ ​សកម្មភាព​បង្ក្រាប​ទំនិញគេចពន្ធ​នេះ​ ​គឺ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ផ្ទាល់​ពី​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​អំពើ​គេចពន្ធ​ ​និង​លោក​បណ្ឌិត​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ដែល​តម្រង់​ទិស​អោយ​ប្រតិបត្តិ​ករ​ឯកជន​ទាំងអស់​ ​ទាំង​ជនជាតិ​ខ្មែរ​និង​ជនបរទេស​ត្រូវ​គោរពច្បាប់​ពន្ធគយ​ ​ដើម្បី​ប្រមូលប្រាក់​ពន្ធ​ជូន​រដ្ឋ​។

​សូម​បញ្ជាក់​ថា​៖​ ​មួយ​រយៈ​នេះ​ ​ទាំង​គយ​ល័​ត​តំបន់៣​ ​និង​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​ព្រះសីហនុ​ ​បាន​ប្រតិបត្តិ​ការ​បង្ក្រាប​ទំនិញរត់ពន្ធ​ ​រថយន្ត​គ្មាន​ពន្ធ​ប្រើ​ស្លាក​លេខ​ក្លែង​ ​និង​រថយន្ត​ចង្កូត​ស្តាំ​-​ឆ្វេង​ ​រត់ពន្ធ​បាន​ជាច្រើន​ករណី​ដើម្បី​ទប់ស្កាត់​បទល្មើស​ ​និង​តម្រូវ​អោយ​បង់ពន្ធ​ ​ពិន័យ​តាម​នីតិវិធី​ច្បាប់គយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close