សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​មនុស្ស៤នាក់​បន្ថែម​ទៀត​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្រ្កាប​បទល្មើស​ព្រៃឈើ​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី១៥​ ​ខែកក្កដា​ ​នេះ​ថា​ ​ក្រៅពី​ជនសង្ស័យ​ចំនួន៤នាក់​ ​ដែល​ត្រូវ​នាំទៅ​កាន់​តុលាការ​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នោះ​ ​នៅ​មាន​ជនសង្ស័យ​ចំនួន៤នាក់​ទៀត​ ​ដែល​កំពុង​រត់គេច​ខ្លួន​ ​ហើយ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ហើយ​។​

​ជាមួយគ្នា​នេះ​ ​បើ​តាម​អ្នកនាំពាក្យ​ថា​ ​មកទល់​ពេលនេះ​ ​ការបំផ្លាញ​ចោល​វត្ថុ​តាង​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ ​នៅតែ​បន្ត​អនុវត្តយ៉ាង​ក្តៅ​គគុក​ ​ហើយ​ថា​ ​តាម​បទបញ្ជា​តឹង​រឹង​ ​របស់​លោកនាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​គឺ​មិន​អត់ឱន​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ទេ​ ​ដោយ​ត្រូវ​អនុវត្ត​ច្បាប់​ជាដាច់ខាត​។​

​គួរ​បញ្ជាក់​ថា​ ​ប្រតិបត្តិ​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ ​របស់​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី៩​ ​ខែកក្កដា​ ​សប្តាហ៍​កន្លងទៅ​នេះ​ ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់​ ​ព្រមទាំង​បក្ខពួក៣នាក់​ផ្សេងទៀត​បញ្ជូន​ទៅកាន់​តុលាការ​ ​ព្រម​ជាមួយនឹង​ការ​ដុត​កម្ទេច​ចោល​នូវ​រថយន្ត​ដឹកឈើ​ធុន​ធំៗ​ជាច្រើន​គ្រឿង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close