អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ ​នឹង​ឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​ទៀត​ទេ​

​តាម​ការ​លើកឡើង​របស់​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ថា​ ​សមត្ថកិច្ច​នឹង​ដាក់ចេញ​វិធានការ​ថ្មី​សម្រាប់​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សវ​ត្ថិ​ភាព​ដែល​តម្រូវឲ្យ​អ្នក​អត់​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ​ត្រូវ​ឃាត់ខ្លួន​ ​មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​នោះ​ឡើយ​ ​ហើយ​រង់ចាំ​រហូត​យក​មួក​សុវត្ថិភាព​មក​ពាក់​ទើប​ឲ្យ​ធ្វើដំណើរ​ទៅមុខ​បន្ត​។​

​ការ​លើកឡើង​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ ​និង​ឆ្លង​សមិទ្ធផល​នានា​ ​នៅ​វត្ត​បុញ្ញ​ខេ​ត្តា​រាម​(​ហៅ​វត្ត​ថ្មី​)​ ​ស្ថិត​ក្នុង​ភូមិលេខ៨​ ​សង្កាត់​កំពង់លាវ​ ​ក្រុង​ព្រៃវែង​ ​ខេត្តព្រៃវែង​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​។​

​សម្តេច​ក្រឡាហោម​ ​បាន​លើកឡើង​ថា​ ​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​មិន​មានការ​ថមថយ​នោះ​ឡើយ​ ​ដែល​ក្នុងរយៈពេល៦ខែ​ ​ឆ្នាំ២០១៩នេះ​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ជាង១០០ករណី​ ​បើ​ធៀប​ក្នុងរយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ២០១៨​។​ ​សម្តេច​បញ្ជាក់​ថា​ ​ចំនួន​អ្នក​ស្លាប់​ ​និង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​នៅតែ​មានការ​កើនឡើង​ ​ហើយ​ជា​ការ​កត់សម្គាល់​ឃើញថា​ ​គ្រោះថ្នាក់​ចរាចរ​នេះ​ ​គឺ​បណ្តាល​មក​ពី​ការ​មិន​គោរពច្បាប់​ចរាចរណ៍​របស់​អ្នកបើកបរ​ ​ក្នុង​នោះ​ចំនួន​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នៅតែ​មាន​ចំនួន​ច្រើន​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close