ជិះឡាន​មក​ប្លន់​យក​ទូរស័ព្ទ​ ​OPPO​

​នារី​ម្នាក់​បាន​រង​របួសធ្ងន់​ ​ក្រោយពី​ជនសង្ស័យ​ចំនួន២នាក់​បាន​ជិះរថយន្ត​ ​មក​កាប់​នាង​ពីក្រោយ​ ​រួច​ប្លន់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ ​OPPO​ ​ដែល​ផលិត​នៅ​ប្រទេស​ចិន​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៦​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ​កែង​និង​ផ្លូវ៩០​ ​ទល់មុខ​អតីត​ក្លឹប​ទ្រូ​ហ្វេ​ស​ ​ក្នុង​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​អ្ន​ក​ឃេីញ​ហេតុការណ៍​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​មុន​ពេល​កេី​តហេ​តុ​ ​គេ​ឃេីញ​ជនរងគ្រោះ​កំពង់​ចុច​ទូរសព្ទ​នៅ​លេី​សួន​មាត់ទន្លេ​ទល់មុខ​អតីត​(​ទ្រូ​ហ្វេ​ស​)​ ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កូ​រ៉​ឡា​សេរី​ឆ្នាំ93​ ​មិន​ចាំ​ស្លាក​លេខ​ ​ជិះគ្នា២នាក់​ ​មក​ឈប់​ហេី​យសួ​រនា​រី​រងគ្រោះ​ ​ពេល​ទៅ​ដល់​ឃេីញ​ទូរសព្ទ​នារី​រងគ្រោះ​សេ​រី​ទំ​នេី​បម៉ា​ក​ ​OPPO​ ​ក៍​បាន​ចាប់​យក​ទូរសព្ទ​នារី​រងគ្រោះ​ ​តែ​នាង​មិនព្រម​ឲ្យ​ ​ក៏​ដក​កាំបិត​ពី​ចង្កេះ​កាប់​ទៅ​លេី​នារី​រងគ្រោះ​មួយ​កាំបិត​ខាង​ក្រោយ​លេី​ត្រ​គៀក​ ​បណ្ដាល​មាន​ឈាម​ហូរ​ស្រោច​ខ្លួន​ ​ភ្លាម​នោះ​ជនសង្ស័យ​ទាំង២នាក់​ ​ក៏​បេី​ករ​ថ​យន្ត​ទៅបាត់​ស្រមោល​។​ ​

​ក្រោយ​ពេល​កេី​តហេ​តុ​ ​នារី​រងគ្រោះ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ដឹក​យក​ទៅពេទ្យ​ព្រះ​ ​តុ​មាលា​ ​(​៩៧១​)​ ​ដេីម្បី​ព្យាបាល​របួស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close