អភិបាលខេត្តកំពង់ចាមចុះពិនិត្យ ផ្លូវកៅស៊ូ DBST ប្រវែង៣២០០ម៉ែត្រនៅស្រុកកោះសូទិន
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីដំណេីរឆ្ពោះទៅស្រុកស្រីសន្ធរ ហេីយក៍បានចុះពិនិត្យមេីលស្ថានភាពផ្លូវដី ដែលក្រុមការងារ កំពុងកសាងស្ថាបនាទៅជាផ្លូវកៅស៊ូDBST មួយខ្សែមានប្រវែង៣២០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ហេីយតភ្ជាប់ពីឃុំមហាខ្ញូង ឃុំព្រែកតានង់ ស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បីសម្រួលការលំបាកក្នុងការធ្វេីដំណេីរឆ្លងកាត់ទៅវិញទៅមក ប្រកបដោយសុខសុវត្ថិភាព និងងាយស្រួលបានមួយកំរិតផងដែរ។
ប្រជាពលរដ្ឋសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីសមិទ្ធផលនេះចេញជារូបរាង ជីវភាពបងប្អូនប្រជាពលរដ្ឋនឹងមានភាពប្រសើរទ្បើងថែម១កម្រឹតទៀត ស្របពេល រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់លេីជីវភាពបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ជាពិសេសប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ភ្លេីង ទឹកជាដេីម ហេីយគម្រោងរបស់ថ្នាក់ខេត្តគឺនឹងប្រឹងប្រែងកសាងផ្លូវឲ្យកាន់ល្អប្រសេីរ តាមលទ្ធភាពថវិកាដែលមានក្នុងមួយឆ្នាំៗ៕
ដោយ៖ ចាន់ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។