កម្ពុជា​ប្រកាស​ប្រើប្រាស់​ ​App​ ​«​Kingdom​ ​of​ ​wonder​»​

​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ​ឬហៅ​ថា​ ​Mobile​ ​Application​ ​(​App​)​ ​ថ្មី​លើកដំបូង​ដែល​មានឈ្មោះ​ថា​ ​«​Kingdom​ ​of​ ​wonder​»​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​តាម​ប្រព័ន្ធ​ឌីជីថល​ ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ ​App​ ​ថ្មីនេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ ​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ ​និង​ការប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ ​«​Kingdom​ ​of​ ​wonder​»​ ​នា​ថ្ងៃទី១៦​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ​ក្រោម​អធិបតីភាព​លោក​ ​គុជ​ ​បញ្ញា​សា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​និង​លោក​ ​នាក់​ ​ណេរ៉ុ​ន​ ​អភិបាលរងខេត្ត​សៀមរាប​។​

​លោ​ក​គុ​ជ​ ​បញ្ញា​សា​ ​ឲ្យដឹង​ថា​ ​និន្នាការ​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ទទួល​បានការ​ពេញនិយម​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាជន​ ​ក៏ដូចជា​ទេសចរ​ជុំវិញ​ពិភពលោក​ ​ដោយ​គិត​ត្រឹម​ឆ្នាំ២០១៨​ ​មាន​អ្នកប្រើ​ប្រាស់​រហូតដល់​ ​៤.១ពាន់​លាន​នាក់​ ​ក្នុង​នោះ​ ​Facebook​ ​មាន​អ្នកប្រើ​ប្រាស់​ចំនួន​ ​២.៣២ពាន់​លាន​នាក់​ ​និង​ ​YouTube​ ​មាន​អ្នកប្រើ​ប្រាស់​ចំនួន​ ​១.៨ពាន់​លាន​នាក់​។​ ​ដូច្នេះហើយ​បាន​ជា​ក្រសួងទេសចរណ៍​កម្ពុជា​ ​រៀបចំ​ឱ្យ​មានកម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ​«​Kingdom​ ​of​ ​Wonder​»​ ​នេះ​ឡើង​ ​ដើម្បី​ដាក់​ឱ្យ​ទេសចរ​ជាតិ​-​អន្តរជាតិ​ទាញ​យក​ ​(​Download​)​ ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​IOS​ ​(​App​ ​Store​)​ ​និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​(​Play​ ​Store​)​ ​ដោយ​ឥតគិតថ្លៃ​។​

​បើ​តាម​លោក​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ​«​Kingdom​ ​of​ ​Wonder​»​ ​គឺ​ជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំ​ខាន់​ៗ​របស់​កម្ពុជា​ ​ដែល​រួមមាន​គោលដៅ​ទេសចរណ៍​ ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ​ផែនទី​ទេសចរណ៍​ ​ជើងហោះហើរ​ ​អាកាសធាតុ​ ​ភោជនីយដ្ឋាន​ ​កន្លែង​ស្នាក់នៅ​ ​មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​ ​និង​ព័ត៌មាន​សំ​ខាន់​ៗ​ដទៃទៀត​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ ​និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ដែល​មានបំណង​ទស្សនា​កម្ពុជា​ ​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​។​

​លោក​បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​ ​ក៏ដូចជា​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ ​និង​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ​និង​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន​ ​ជាពិសេស​ប្រែក្លាយ​សេវាកម្ម​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ​ឱ្យ​ស្របតាម​និន្នាការ​ថ្មី​នៃ​សាកលលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close