រដ្ឋបាល​ខេត្តព្រះវិហារ​ប្រារព្ធ​ពិធី​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក្រោម​ប្រធានបទ​ ​“​ ​សុខភាព​ ​ដើម្បី​ ​យុត្តិធម៌​ ​យុត្តិធម៌​ដើម្បី​សុខភាព​”​ ​ត្រូវ​បាន​ប្រា​រព្ធ​ធ្វេី​នៅ​ខេត្តព្រះវិហារ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​ ​ប្រាក់​ ​សុវណ្ណ​ ​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ ​ឯកឧត្ដម​ ​ឧត្តមសេនីយ៍ឯក​ ​ថោង​ ​សុ​គន្ធា​ ​អគ្គលេខាធិការ​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដោយមាន​ការ​អញ្ជេីញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ខេត្ត​ ​មន្ទីរ​ ​អង្គភាព​ ​នៃ​គណ:កម្មា​ធិការ​ត្រួតពិនិត្យ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ជុំវិញ​ខេត្ត​ ​ខេ​ត្ដ​ព្រះវិហារ​ ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ​យុវ​ជ​នកាយរិទ្ធ​ ​កាកបាទក្រហម​ ​សិស្សានុសិស្ស​ ​តុលាការ​ ​និង​អ្នក​ពាក់ព័ន្ធ​សរុប​ជិត៣៦០នាក់​។​ ​

​ឯកឧត្ដម​ ​ឧត្តមសេនីយ៍ឯក​ ​ថោង​ ​សុ​គន្ធា​ ​បាន​អាន​សារលិខិត​ ​របស់​ ​សម្តេច​អគ្គមហាសេនា​អគ្គមហាសេនា​បតី​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឯកឧត្ដម​ ​ប្រាក់​ ​សុវណ្ណ​ ​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ ​បាន​ដាក់ចេញ​បន្ត​វិធានការ​បង្ការ​ ​ទប់ស្កាត់​ ​និង​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ឱ្យ​កាន់​ ​តែ​មានប្រសិទ្ធភាព​ ​ហេី​យម​ន្រ្តី​សមត្ថកិច្ច​គ្រប់​ប្រភេទ​ ​និង​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ ​តែ​ចៀសវាង​ឱ្យ​បាន​ជាដាច់ខាត​នូវ​ ​កុំ៤​ ​គឺ​ ​កុំ​ពាក់ព័ន្ធ​ ​កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក​ ​កុំ​បន្ធូរបន្ថយ​ ​និង​កុំ​អន្តរាគមន៍​ ​ក្នុងករណី​បទល្មើស​គ្រឿងញៀន​ ​ហេី​យធា​នាថា​គ្មាន​បញ្ហា​គ្រឿងញៀន​នៅក្នុង​គ្រប់​អង្គភាព​ ​វត្តអារាម​ ​សាលារៀន​ ​ទីតាំង​អាជីវកម្ម​ ​ក្លឹប​កំសាន្ត​ ​មូលដ្ឋាន​ ​ភូមិ​ឃុំ​សង្កាត់​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close