នាយកក្រុមហ៊ុនរកសុីឈើ ២រូប ត្រូវបានសាលាដំបូងខេត្ដមណ្ឌលគីរី ចេញដីកាបញ្ជាឲ្យចូលខ្លួន
នាយក ក្រុមហ៊ុន រកសុីឈើចំនួន ២រូបទៀត ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរកឃើញថា មានការជាប់ពាក់ពន្ធ័ នឹង ការកាប់បំផ្លាញញព្រៃឈើ នៅមណ្ឌលគីរី ត្រូវបានសាលាដំបូងខេត្ដមណ្ឌលគីរីចេញដីកាបញ្ជាឲ្យចូលខ្លួន។
ក្រោយពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បើកប្រតិបត្តិការបង្ក្រាប បទល្មើសព្រៃឈើ លទ្ធផលបង្ហាញក្រៅផ្លូវការបានឲ្យដឹងថា ពីថ្ងៃទី 8 ដល់ថ្ងៃទី 15 ខែកក្កដាឆ្នាំ 2019៖ ១/ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ រកឃើញវត្ថុតាងឈើល្មើសច្បាប់សរុបចំនួន 221 ដុំស្មើ 109,42ម៉ែត្រគូប (ឈើថ្មី 65 ដុំស្មើ 41,83ម៉ែត្រគូប)។ ២/ក្រុមហ៊ុន យ៉ាង ចាវ វត្ថុតាងល្មើសច្បាប់មានសរុបចំនួន 1653កំណាត់ស្មើនឹង1348,27 ម៉ែត្រគូប(ជាឈើថ្មី) ក្នុងនោះមានឈើមូលកប់ក្នុងដីចំនួន 226កំណាត់ ស្មើនឹង 199,10ម៉ែត្រគូប ឈើមូលរាយប៉ាយចំនួន1030កំណាត់ ស្មើ 955 ,02ម៉ែត្រគូប និងឈើជ្រុងរាយប៉ាយចំនួន397កំណត់ ស្មើនឹង 199,14ម៉ែត្រគូប វត្ថុតាងមធ្យោបាយគ្រឿងចក្រចំនួន 2 គ្រឿងមានអេស្កាវ៉ាទ័រចំនួន 1គ្រឿងនិងអាប៊ុលចំនួន 1គ្រឿង។ ៣/ក្រុមហ៊ុន ថាច់ វូដ វត្ថុតាងល្មើសច្បាប់សរុប 645 កំណាត់ ស្មើ 341,71ម៉ែត្រគូប ក្នុងនោះមានឈើជ្រុងប្រភេទលេខ១ ចំនួន 627 កំណាត់ស្មើនឹង 325,73ម៉ែត្រគូប ឈើហ៊ុបមូលប្រភេទលេខ១ ចំនួន 18កំណាត់ ស្មើ 15,97ម៉ែត្រគូប។
១/ឈើប្រមូលបានទាំងសរុបចំនួន 2363កំណាត់ស្មើនឹង 1731,82ម៉ែត្រគូប។
២/មធ្យោបាយល្មើសច្បាប់ចំនួន 9គ្រឿងរថយន្តប៉ាកុង 4គ្រឿងបានបំផ្លាញចោលនិងគ្រឿងចក្រ 5 គ្រឿងទៀតគ្មានបិទស្លាកសំគាល់របស់រដ្ឋបាលព្រៃឈើ។
៣/គ្រឿងចក្រ យានយន្ត ដែលនៅទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់និងក្រុមហ៊ុនយ៉ាងចាវ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជាអ្នកទទួលថែរក្សា។ ដោយឡែកគ្រឿងចក្រ យានយន្ដ ដែលនៅក្រុមហ៊ុនថាច់វូដ បានប្រគល់ជូនតំណាងក្រុមហ៊ុនជាអ្នកទទួលថែរក្សា ដោយមានមេធាវីដឹងឮ។
៤/ឈើជាវត្ថុតាងបទល្មើសបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ជាអ្នកទទួលថែរក្សា
៥/បញ្ជូនជនសង្ស័យ04នាក់ ទៅតុលាការខេត្តមណ្ឌលគិរី
៦/មានដីកាបញ្ជាឱ្យចូលខ្លួនចំនួន 05នាក់បន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។