នាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចត​នៅ​កំពង់ផែក្រុងព្រះសីហនុ

នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ខណៈ​ប្រទេស និង​កោះ​ចំនួន​៦មិន​អនុញ្ញាត​ឲ្យ​ចូល​ចត ព្រោះតែ​ខ្លាច​ពី​ជំងឺរលាកសួតប្រភេទថ្មី Covid-19។

ការអនុញ្ញាត​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ ហើយបន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវា Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់មានជំងឺឬ រោគសញ្ញាណាមួយនៃជំងឺរលាកផ្លូវដង្ហើមថ្មីCovid-19 នោះទេ។

នៅព្រឹកមិញ រដ្ឋមន្ត្រីរបស់កម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន លោកអភិបាលខេត្ត គួច ចំរើន រួម​ទាំង​មន្ត្រី​ស្ថានទូតអាមេរិក បានទៅ​ស្វាគមន៍​ចំពោះការមក​ដល់​នាវានេះផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close