អាជ្ញាធរ​ថា មាន​មនុស្ស​២០នាក់​នៅ​លើ​កប៉ាល់ Westerdam មាន​បញ្ហា​សុខ​ភាព

អាជ្ញាធរ​បាន​ឲ្យដឹងថា ក្នុង​ចំណោម​ភ្ញៀវទេសចរ​ទាំងជាង​២ពាន់​នាក់​នៅ​លើ​កប៉ាល់ Westerdam ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​កាលពីព្រឹកមិញ ​មាន​ភ្ញៀវទេសចរ​ចំនួន២០នាក់​មាន​បញ្ហា​សុខភាព​។

យ៉ាងណា​មន្រ្តី​បាន​បញ្ជាក់ថា ពួក​គេ​មាន​បញ្ហា​សុខភាព​បន្ដិចបន្ដួប៉ុណ្ណោះ​ដូចជា​ក្រពះ ពោះវៀន និង​រាគរូស ជាដើម​តែ​មិនមាន​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា​នោះទេ ។ ទោះបីជា​យ៉ាងនេះ​ក្ដី​ ដើម្បី​ឲ្យ​ដឹង​ច្បាស់​នោះ​កំហាក​របស់​ពួកគេ​ត្រូវបាន​មន្ដ្រី​សុខាភិបាល និងមន្ដ្រី​អង្គការ​សុខា​ពិភពលោក ​(WHO)​ យកទៅ​ធ្វើតេស្ដ​ទៅវិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ​តាម​ឧទ្ធម្ភាគចក្រ​ភ្លាមៗ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាននិង​ភាគី​នា វាកំពុង​សហការគ្នា​រៀបចំ​សម្រួល​ឯកសារ​រដ្ឋបាល​ចាំបាច់​ឲ្យ​បាន​លឿន​បំផុត​ ។ ក្រោយ​ការពិនិត្យ​សុខភាព​នៅលើ​នាវា​ផ្ទាល់អ្នកដំណើរ​ក៏​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ចេញដើរដោយសេរី​នោះទេ។ ពោលគឺ​សម្រាប់តែ​ទេសចរ​មួយចំនួន​ដែល​បាន​ទិញ​សំបុត្រ​យន្តហោះរួចមាន​ប្រមាណ ​៥០០​នាក់ខណៈ​អាជ្ញាធរ​កម្ពុជារៀបចំ​សម្រួល​ដំណើរ​ពួកគេ​ទៅកាន់​អាកាសយានដ្ឋាននិង ​ឯកសារ​ផ្សេងៗ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close