ម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៨៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនឲ្យដឹងថា គ្រាន់តែថ្ងៃទី១៦ កុម្ភៈ ម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៨៦នាក់នៅទូទាំងប្រទេស ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
ក្នុងនោះសមត្ថកិច្ចក៏រឹបអូសវត្ថុតាងរួមមាន ៖ មេតំហ្វេតាមីន(Ice) = ១២៨,៩១ក្រាម និង១៣កញ្ចប់តូច និងអុិចស្តាសុី = ១,៥៧ក្រាម។
តាមរបាយការណ៍ថា ករណីឃាត់ខ្លួនមនុស្សទាំង៨៦នាក់នោះ មន្ទីរបានបង្រ្កាបករណីជួញដូរ ១២ករណី ឃាត់ ១៦នាក់ ប្រើប្រាស់១១ករណី ឃាត់ខ្លួន ១៣នាក់ ចាប់យកIce ៧៧,០១ក្រាម និងអុិចស្តាសុី ១,៥៧ក្រាម, ខេត្តបាត់ដំបង បង្រ្កាបករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួនមនុស្ស ៦នាក់, ខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៨នាក់ ចាប់យក Ice ២កញ្ចប់តូច, ខេត្តកំពង់ឆ្នាំង បង្រ្កាបករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ចាប់យកIce ៤កញ្ចប់តូច, ខេត្តត្បូងឃ្មុំ បង្រ្កាបករណីជួញដូរ ១ករណី ឃាត់ខ្លួនមនស្ស ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៤១,៩០ក្រាម និងរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរ ៣ករណី ឃាត់ ៣៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។