លោក គង់ សោភ័ណ្ឌ ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​កណ្តាល ជំនួស​លោក ម៉ៅ ភិរុណ

យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឡាយ​ព្រះហស្ថ​លេខា​ដោយ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ធ្វើ​ការ​តែងតាំង​អភិបាល​ខេត្ត​កណ្តាល​ថ្មី។

យោង​តាម​មាត្រា១ នៃ​ព្រះរាជក្រឹត្យ​នោះ បាន​ត្រាស់​បង្គាប់​តែងតាំង លោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្តិ​ឧត្តម​មន្រ្តី ថ្នាក់​លេខ​៥ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close