រថយន្តបីគ្រឿង របស់ក្រុមហ៊ុនលោកឧកញ៉ា ជ័យ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សួរនាំ ដោយសារតែក្រុមហ៊ុននេះដឹកឈើដាក់ចូលតាមដេប៉ូមិនទាន់មានច្បាប់!
ខេត្តកំពង់ធំ:យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាដេប៉ូដែលមានច្បាប់ច្រកចេញចូលតែមួយ មានតែមួយកន្លែងទេនៅក្នុងខេត្តកំពង់ធំ ហេតុអីបានជាក្រុមហ៊ុន ឧកញ៉ា ជ័យ
ដឹកឈើយកទៅដាក់ខុសគោលដៅចឹង។
ការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ក្រុមហ៊ុនលោកឧកញ៉ាជ័យ គឺមានច្បាប់ត្រឹមត្រូវហើយ តែការដាក់ឈើចូលដេប៉ូខុសគោលដៅ។
#សេចក្តីរាយការណ៍បានបន្តទៀតថា ឈើដែលក្រុមហ៊ុនលោកឧកញ៉ាជ័យដឹកជញ្ជូនមកនេះ គឺជាឈើដេញថ្លៃពីយុទ្ធនាការ របស់ឯកឧត្តម សៅ សុខា ទេ រឿងអីបានជាលោកឧកញ៉ា ដាក់ថាឈើរបស់ក្រុមហ៊ុនទៅវិញ ហើយម៉្យាងទៀតក្រុមហ៊ុនរបស់លោកឧកញ៉ា ជ័យ គេសង្ស័យថាត្រូវបានលប់ចោលទៅហើយហេតុអីយកឈ្មោះក្រុមហ៊ុនមកដាក់នៅក្នុងច្បាប់ដឹកជញ្ជូនផលអនុផល
ព្រៃឈើទៅវិញ ពាក់ព័ន្ធនឹងករណីខាងលើនេះ គេសង្ស័យថាលោកនាយ
ខណ្ឌរដ្ឋបាលឈើខេត្តកំពង់ធំជាអ្នកបើកផ្លូវឲ្យ ឧកញ៉ា ជ័យ ដឹកឈឺចូលដាក់តាមដេប៉ូមិនទាន់មានច្បាប់នៅក្នុងខេត្តកំពង់ធំ។
#បើយោងតាមអ្នកច្បាប់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឲ្យដឹងថាឈើទាំងបីឡានគឺគ្មានប្រភពច្បាស់ការនៅឡើយទេ។
#យើងសូមរំលឹកឡើងវិញថា កន្លងមក
មានការដេញថ្លៃឈើបង្ក្រាបបានពីបទល្មើសស្ងាត់ៗហើយគេអនុញ្ញាតឲ្យបង្កើតរោងម៉ាស៊ីន អារ និងច្រៀក នៅលើទីតាំងល្មើសទៀតផង។
#ប្រភពពីអ្នកដឹងរឿងបានឲ្យដឹងថា កាលពីខែមករាកន្លងទៅគេបានឃុបឃិតគ្នាដេញថ្លៃឈើ ដែលគណៈកម្មការបង្ក្រាបបាននៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី តាមរបៀបចងមុងស្ងាត់ៗម្ដងរួចមកហើយ ដោយកាលណោះគេអះអាងថា ក្រុមហ៊ុនរបស់ «ឧកញ៉ាជ័យ» ឈ្មួញឈើល្បីល្បាញជាអ្នកដេញថ្លៃ បានដោយហ៊ានចំណាយទឹកតែខ្ពស់។
#ក្រោយមកក្រុមហ៊ុនដែលដេញថ្លៃបាននោះបានរត់ការសុំដាក់ម៉ាស៊ីអារ និងច្រៀកឈើ នៅកន្លែងស្តុកឈើលើទីតាំងក្រុមហ៊ុនប្រព្រឹត្តបទល្មើសដែល គណៈកម្មការចុះទៅបង្ក្រាបបាននាពេលកន្លងមកតែម្ដង។ គេថាបើជំនាញឲ្យក្រុមហ៊ុនដែលដេញថ្លៃ បានបង្កើតរោងម៉ាស៊ីន អារ និងច្រៀកឈើ នៅលើទីតាំងស្តុកឈើនៅកណ្ដាលព្រៃមែននោះ វាមិនខុសពីយកមេមាន់ទៅដាក់ឲ្យពងលើជង្រុកស្រូវនោះទេ។
#គេថា ទីតាំងដែលក្រុមហ៊ុនដេញថ្លៃឈើ ពីរដ្ឋបានសុំបង្កើតរោងម៉ាស៊ីនអារ និងច្រៀកឈើនោះ គឺនៅលើទីតាំងក្រុមហ៊ុនប្រព្រឹត្តបទល្មើសព្រៃ ឈើដែលគណៈកម្មការបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការបង្ក្រាប បាននាពេលកន្លងមកចំនួន៥ក្រុមហ៊ុន នៅកណ្ដាលព្រៃក្នុងខេត្តមណ្ឌលគិរី។
#អ្នកដឹងរឿងបានខ្សឹបប្រាប់ថា ពេលដេញថ្លៃគេកំណត់អោយក្រុមហ៊ុនដេញថ្លៃ បានដឹកឈើចេញអោយអស់ពីខេត្តមណ្ឌលគិរី ក្នុងរង្វង់៦០ថ្ងៃ ដើម្បីកុំអោយកើតមានករណី «កន្ទេលធំបន្លំដេក» ដូចកន្លងមក, តែឥឡូវបើគេអនុញ្ញាតឲ្យក្រុមហ៊ុនដេញថ្លៃ បានបង្កើតរោងម៉ាស៊ីនអារ និងច្រៀកឈើ នៅទីតាំងក្រុមហ៊ុនប្រព្រឹត្តល្មើសនៅកណ្ដាលព្រៃមែននោះ បទល្មើសព្រៃឈើតាមរយៈកាប់ឈើ ពីក្រៅដឹកចូលក្រុមហ៊ុនបន្លំជាមួយឈើដេញ ថ្លៃបាននឹងកើតឡើងសារជាថ្មីជាមិនខាន។
#ដូច្នេះ សូមរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយពិនិត្យមើលនិងទប់ស្កាត់នូវផែនការរត់ការសុំបង្កើតរោងម៉ាស៊ីនអារ និងច្រៀកឈើ ដែលដេញថ្លៃបាននៅកណ្ដាលព្រៃនេះផង។
#យោងតាមគណៈកម្មការរដ្ឋបាលព្រៃឈើ ចុះត្រួតពិនិត្យ និងវាយតម្លៃឈើ ដែលបានមកពីការបង្ក្រាបបទល្មើសកាលពីចុងឆ្នាំ២០១៩ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ នៅក្នុងខេត្តត្បូងឃ្មុំ, ក្រចេះ និងមណ្ឌលគិរី មានចំនួនជាង៧ពាន់ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋានស្មើទឹកប្រាក់ជាង៤ពាន់លានរៀលឯណោះ ដើម្បីធ្វើការដាក់ពិគ្រោះថ្លៃ (ដេញថ្លៃ) ប្រមូលថវិការបង់ចូលរដ្ឋ ព្រោះចូលដល់រដូវក្ដៅឈើ ដែលរក្សាទុកនៅទីតាំងទាំងអស់នោះ ងាយនឹងរងនូវហានិភ័យភ្លើងឆេះខូចខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។