សម្តេចតេជោ ៖ មានទូរទស្សន៍​បរទេស​មួយ​ផ្សាយ​ថា សម្តេចឆ្លងកូវីត១៩ ខណៈ​សម្តេច​កំពុងអង្គុយ​ប្រជុំសភា

នៅមុន​នេះ សម្តេច​តេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី បានសរសេរ​នៅ​លើបណ្តាញ​សង្គម​ផ្ទាល់​របស់​សម្តេច​ថា មាន​ទូរទស្ស​ន៍បរទេសមួយ​បានផ្សាយ​ថា សម្តេច​បាន ឬ​ប្រហែល​ឆ្លង​កូវីត​១៩ទៅ​ហើយ ខណៈ​នៅ​ព្រឹក​នេះ សម្តេច​កំពុង​អង្គុយ​ប្រជុំ​រដ្ឋ​សភា និង​ថ្ងៃស្អែក សម្តេច​ត្រូវ​ចេញទៅ​ខេត្ត​បាត់ដំបង ដែល​សម្តេច​នឹងត្រូវ​នៅទីនោះ​រហូត​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ឆ្នាំ​២០២០។

សម្តេចតេជោបាន​លើក​ឡើងថា «កូវីត​១៩វាកាច​សាហាវណាស់​ទៅ​ហើយ តែ​ព័ត៌មាន​ក្លែង​ក្លាយ​វាកាច​សាហាវ​ជាង​ជម​្ងឺ​នេះ​ទៅទៀត​ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ជម​្ងឺ​ដ៍​គ្រោះ​ថ្នាក់​នេះ​»។

យ៉ាងណា​ក៏​ដោយជាមួយ​គ្នា​នេះ សម្តេច​តេជោ ក៏​សូម​ឲ្យ​បងប្អូន​ជនរួមជាតិ ចូល​រួម​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជម​្ងឺ​ឆ្លង​នេះ​តាម​រយះ​វិធានការ​អា​នាម័យ ដោយ​ចាប់​ផ្តើម​ពីមនុស្សម្នាក់​ៗ គ្រួសារ​នីមួយ​ៗ ភូមិ​នីមួយ​ៗ ដើម្បី​ធានា​ថា នៅ​កម្ពុជា​យើង​គ្មាន​ជម​្ងឺ​ឆ្លង​បន្ថែម​ទៀត​លើចំនួន​ដែល​បានឆ្លង​រួចមក​ហើយចំនួន​៥នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​១នាក់ អង់គ្លេស​៣នាក់ និង ចិន​១នាក់ (ដែល​បានព្យាបាល​ជាសះស្បើយ​រួចហើយ​)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close