ជិះកង់កម្សាន្ត ២០គីឡូម៉ែត្រ អបអរសាទរថ្ងៃទីមួយ នៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង មានរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តចំងាយ ២០គីឡូម៉ែត្រ ដោយចាប់ចេញដំណើរពីមុខសាលាខេត្តបាត់ដំបង ឆ្ពោះទៅបញ្ចប់នៅរមណីយដ្ឋានភ្នំបាណន់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយបានបាញ់កាំភ្លើងបញ្ជាដំណើរក្នុងការជិះកង់កម្សាន្តឆ្ពោះទៅភ្នំបាណន់ទៀតផង។
ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តនេះ មានកីឡាករ កីឡាការិនី ចូលរួមប្រមាណ ៦០នាក់ ដោយពួកគាត់មានទឹកចិត្ត កម្លាំងចិត្ត និងក្តីសប្បាយរីករាយក្នុងការចូលរួមការជិះកង់នេះផង និងចូលរួមទស្សនាកម្សាន្តបុណ្យទន្លេ ០៣ថ្ងៃនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។