កម្ពុជា​ផ្អាក​មិន​ឲ្យ​នាវា​ចូល​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ ជា​បណ្តោះអាសន្ន

យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ប្រាប់​ទៅ​ដល់​ប្រធាន និង​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា នៃ​វាទេសចរណ៍​ទាំងអស់ថា នាវា​ទេសចរណ៍​ទាំងអស់​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​ឲ្យ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ។

ការ​ផ្អាកនេះ ក្រសួងសាធារណការ​ណ៍​មិន​បាន​បញ្ជាក់ពី​មូលហេតុ​ទេ ដោយ​ថា នឹង​បើក​ឡើង​វិញ​រហុត​ដល់​មាន​ការ​សម្រេច​ជាថ្មី។

គួរ​បញ្ជាក់ថា នៅ​ក្នុង​សប្តាហ៍​នេះ កម្ពុជា​បាន​រកឃើញ​ករណី នៃ​ជំងឺ​រលាកសួតធ្ងន់ធ្ងរ Covid-19 នៅលើអ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ចំនួន៣នាក់ ដែល​បាន​ធ្វើទេសចរណ៍​តាម​នាវា​ពី​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close