កូវីដ១៩ ៖ ក្រសួងអប់រំសម្រេចបិទសាលារៀននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប
ក្រសួងអប់រំ យុវជន និងកីឡា ភ្លាមៗនៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើការប្រកាសបិទសាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប។ វិធានការនេះ គឺធ្វើឡើងក្រោយពីប្រទេសកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ។
ជាមួយគ្នា ក្នុងអំឡុង នៃការបិទសាលារៀន ឬវិស្សមកាលតូចមុនកាលកំណត់នេះ ក្រសួងអប់រំ ក៏ស្នើដល់មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប ត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួនដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជា ៖ កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។