លោក គួច ចំរើន មិនបានជួបគ្រោះថ្នាក់ចរាចរណ៍ទេ តែផ្ទុយទៅវិញលោកបានជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥
ខេត្តពោធិ៍សាត់ ៖ ក្បួនរថយន្ត លោក គួច ចំរើន មិនបានជួបគ្រោះថ្នាក់ចរាចរឡើយ គាត់គ្រាន់តែបានចុះមកជួយអន្តរាគមន៍ និងហៅឡានសង្រ្គាះបន្ទាន់ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែប៉ុណ្ណោះក្នុងនាមមនុស្សធម៍។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២០នេះ ចំណុច ភូមិ-ឃុំ អូរតាប៉ោងស្រុក បាកាន ខេត្តពោធិ៍សាត់ មានរថយន្តមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បានជួបគ្រោះថ្នាក់ចរាចរ ក្រឡាប់ និងមានជនរងគ្រោះ ក៏ត្រូវបាន លោក គួច ចំរើន បានធ្វើដំណើរតាមរថយន្តជួបប្រទះ រួចចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងទៅឡានសង្រ្គាះបន្ទាន់ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ក្នុងនោះព័ត៌មានបឋម មានជនគ្រោះ៧នាក់ រងរបួស ជាអង្គរក្ស និងម្នាក់របួសធ្ងន់។
តែផ្ទុយទៅវិញរូបភាពនេះត្រូវបាន Page Facebook មួយចំនួនបានយកទៅផ្សាយថា៖ ក្បួនឡាន លោក ជួបគ្រោះថ្នាក់ចរាចរណ៏ទៅវិញ។ អាចជាយល់ច្រឡំ រវាងដំណឹង ឮគេថា ខុសពីព័ត៌មាន មានមូលដ្ឋានជាក់លាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។