រកឃើញ Covid-19 មួយ​ករណីទៀត ទៅ​លើ​បុរស​ជនជាតិ​បារាំង អាយុ​៣៥ឆ្នាំ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០​នេះ ឲ្យដឹងថា មាន បុរស​ជនជាតិ​បារាំង​ អាយុ​៣៥ឆ្នាំ​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូវីដ១៩។

បុរសជនជាតិ​បារាំង​រូបនោះ​បាន​ចូល​មក​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែមីនា ដោយ​ឆ្លង​កាត់ប្រទេស​សឹង្ហបុរី។

យ៉ាងណាក៏ដោយ ពេលនេះ ក្រុម​ការងារ​របស់​ក្រសួងសុខាភិបាល កំពុង​តែ​ធ្វើ​កិច្ច​ការ​ស្រាវជ្រាវ​បន្ត​ទៅ​លើអ្នក​ដែល​ពាក់ព័ន្ធជាមួយ​បុរស​ជនជាតិ​បារាំង​រូបនោះ។

ខាងក្រោមនេះ គឺជា​សេចក្តី​ប្រកាស​ព័ត៌មានទាំងស្រុង​របស់​ក្រសួងសុខាភិបាល៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close