បែកធ្លាយអាជ្ញាធរសង្កាត់ស្វាយក្រវ៉ាន់ និងលោកអភិបាលក្រុងច្បារមន លក់ដីស្រះទឹករួមតម្លៃជិត១លានដុល្លារតែលោកអភិបាលខេត្តស្ងាត់ឈឹង ?
កំពង់ស្ពឺ៖ ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីលក់ដីស្រះទឹករួមភូមិមួយនៅក្នុងភូមិព្រៃក្តីតម្លៃជិត១លានដុល្លារ ត្រូវបានអាជ្ញាធរបានប្រកាសថា លក់បានត្រឹម១៥មុឺនដុល្លាតែប៉ុណ្ណោះ។ចំពោះការលក់ស្រះទឹករួមនេះនេះត្រូវបានគេដឹងថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ដោមានលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការលក់ដីស្រះរួមភូមិមួយនេះ។
ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ស្ពឺ ក៏បានបង្ហើបឲ្យដឹងដែរថា ប្រសិនគ្មានការឃុបឃិតបើកដៃពីសំណាក់ពីអ្នកមានអំណាចធំក្នុងខេត្តកំពង់ស្ពឺ ម្នាក់ ទេនោះគឺលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន និងមន្ត្រីអាជ្ញាធរថ្នាក់ឃុំ សង្កាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។
តាមការបង្ហើបពីមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់ស្វាយក្រវ៉ាន់ បានឲ្យដឹងថា លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ជាអ្នកខ្ចីដៃឲ្យប្រជាពលរដ្ឋក្នុងភូមិព្រៃក្តី ផ្តិតមេដៃលក់ស្រះរួមក្នុងភូមិមួយកន្លែងដែលមានតម្លៃជិត១លានដុល្លារ ដើម្បីយកលុយអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ប៉ុន្តែក្រោយពេលទទួលបានលុយពីអ្នកទិញដីហើយ បែរជាលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន និងបក្ខពួកស៊ីដាច់មិនឃើញអភិវឌ្ឍន៍អ្វីនៅក្នុងមូលដ្ឋានសោះឡើយ។
ប្រភពស្និទ្ធនឹងលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានឲ្យដឹងថា លោក ហុក ម៉ារ៉ាឌី និងលោក ង៉ែត រ៉េន ចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងមន្ត្រីធំៗយកលុយនោះចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយអ្នកភូមិទទួលបានចំណែក១គ្រួសារត្រឹម៥០ដុល្លារ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ស្វាយក្រវ៉ាន់ បានឲ្យដឹងថា ការដែលលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ ដោយសារអាងមានមន្ត្រីមានអំណាចធំក្នុងខេត្តកំពង់ស្ពឺ ជាបង្អែករឹងមាំ។ ហេតុនេះហើយទើបលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ហ៊ានយកលុយជិត១លានដុល្លារ ពីការលក់ដីស្រះមួយកន្លែងក្នុងភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងរលូន ដោយមិនអភិវឌ្ឍន៍អ្វីនៅក្នុងមូលដ្ឋាននោះទេ។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ព្រោះអីលុយបានពីលក់ដីស្រះភូមិក្រោមលេសអភិវឌ្ឍន៍នោះ គឺលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន និងចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងបក្ខពួកចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន ហើយគ្មានអភិវឌ្ឍន៍អ្វីនៅក្នុងមូលដ្ឋាននោះឡើយ។
មហាជនបានលើកឡើងនិងរិះគន់ថា ប្រសិនគ្មានការឃុបឃិតពីអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ឋជាពិសេសមន្ត្រីសុរិយោដីខេត្តទេ មិនអាចធ្វើបានឡើយ។ ព្រោះអ្នកដែលមានសិទ្ឋិចេញប្លង់ គឺមានតែសុរិយោដី ហើយរឿងនេះបើគ្មានការត្រូវរ៉ូវពីអាជ្ញាធរ និងជំនាញពាក់ព័ន្ឋទេ មិនអាចចេញប្លង់បានឡើយ ដោយដីស្រះនេះជាសម្បត្តិរបស់រដ្ឋ៕ពាក់ពន្ធ័និងការលើកឡើងខាងលើកាលពីថ្ងៃទី13ខែមិនាឆ្នាំ២០២០ខ្មែរ៧មករាបានសម្ភាសន៏លោកវុី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអោយដឹងតាមខ្សែទូរសព្ឌ័ថាករណីអជ្ញាធរលក់ដីស្រះទឹករួមមួយកន្លែងលោកបានលឺមន្ត្រីគេរាយការណ៏មកដែរហើយឥឡូវកំពុងតែស្រាវជ្រាវរកឯកសារនិងភស្តុតាង។ដោយឡែកលោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់អោយដឹងតាមប្រពន្ធ័តេឡេក្រាមថាការលក់ស្រះទឹករួមលោកឃើញកាសែតចុះផ្សាយដែរព្រោះការលក់ស្រះទឹករួមអត់មានខុសអីទេហើយក៏មិនពាក់ពន្ធ័និងខ្ញុំដែរ (SIC)។
ចំណែកលោកហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមនមិនអាចសុំការបំភ្លឺបានឡើយដោយគ្មានលេខទូរសព្ឌ័។
ពាកពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ធនិងទុក្ខកង្វល់ខាងលើគួរណាស់លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរធ្វើការស្រាវជ្រាវលើមន្ត្រីអាជ្ញាធរណាខ្លះដែលពាក់ពន្ធ័និងការបញ្ចុះបញ្ចូលអោយប្រជាពលរដ្ធផ្តិតមេដៃលក់ស្រះទឹករួមមួយកន្លែងដែលស្តិតនៅភូមិព្រៃក្តីសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បាមនខេត្តកំពង់ស្ពឺនោះ៕
ដោយ៖ ប៊ុន ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។