រថយន្តទំនើបមួយគ្រឿងដឹកឈើគ្មានច្បាប់ ពាក់ស្លាកលេខក្លែងក្លាយត្រូវបានជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ធំ!

កំពង់ធំ.
កាលពីយប់ថ្ងៃទី23.3.2020.វេលាម៉ោង8.30នាទី.កម្លាំងអាវុធហត្ថខេត្តចំនួនបួននាក់ដឹកនាំដោយ លោកវរសេនីយ៍ត្រី ព្រហ្ម វាសនា បានទទួលបញ្ជាពីលោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខ និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សាយ វាសនា បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ម៉ាក ford ពណ៌ត្រីអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ06 2-8212(ស្លាកលេខក្លែងក្លាយ) ដែលបានដឹកឈើគ្មានច្បាប់អនុញ្ញាត្តិ នៅចំណុចភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលដឹកឈើ ប្រភេទលេខ 1 (ដួងចែម) មានចំនួន112សន្លឹក ចំណែកឯអ្នកបើកបររថយន្តត្រូវបានរត់គេចខ្លួនបាត់។
ឥឡូវរថយន្តនិងឈើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។