មនុស្សជាង៣រយនាក់នៅខេត្តសៀមរាប ត្រូវស្ថិតក្រោមការតាមដានសុខភាព ក្រោយពួកគេប៉ះពាល់ដោយប្រយោលជាមួយអ្នកទេសចរជនជាតិបារាំងមានកូវីដ១៩នៅខេត្តព្រះសីហនុ

មនុស្សចំនួន ៣៤០នាក់ ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាប រកឃើញថា ជាអ្នកដែលប៉ះពាល់ប្រយោលជាមួយអ្នកទេសចរជនជាតិបារាំងជាង៣០នាក់ ដែលត្រូវរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅឯខេត្តព្រះសីហនុនោះ។
មនុស្សទាំង ៣៤០នាក់ កំពុងស្ថិតក្រោមការតាមដានសុខភាព របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងរយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថា ក្រុមអ្នកទេសចរជនជាតិបារាំងចំនួន ៣៦នាក់ បានធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយផ្តើមកាលពីពាក់កណ្តាលខែមីនា ហើយពួកគេត្រូវរកឃើញវិជ្ជមានវីរុសកូវីដ១៩ ជាបន្តបន្ទាប់ពេលទៅដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ដោយក្នុងនោះក៏បានចម្លងទៅដល់មគ្គុទេសទេសចរជាជនជាតិខ្មែរចំនួន២នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។