មានការឃុបឃិតឲ្យក្រុមហ៊ុន S2V នាំសត្វមាន់ងាប់ជិត២តោនពីប្រទេសថៃ មកកម្ពុជា

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យបានសម្តែងការព្រួយបារម្ភ ក្រោយកាលពីថ្ងៃទី២៦ ខែមីនា គេបានឃើញរថយន្ដថៃប្រភេទកូរ៉េមួយគ្រឿង បានដឹកសត្វមានងាប់ជិត២តោនមកពីប្រទេសថៃ របស់ក្រុមហ៊ុន S2V (ឆាយណា) ចូលមកកម្ពុជា ដោយគេសង្ស័យថា អាចមានការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយនិងមន្រ្ដីជំនាញពាក់ព័ន្ធជាមិនខាន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១២ និង២៣នាទីថ្ងៃទី២៦ ខែមីនា គេឃើញមានការអនុញ្ញាតឲ្យក្រុមហ៊ុន S2V (ឆាយណា) នាំសត្វមាន់ងាប់ជិត២ពាន់ក្បាលចូលមកពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្នុងក្រុងសំរោងខេត្តឧត្ដរមានជ័យ និងដឹកជញ្ជូនចែកចាយយ៉ាងរលូន យកទៅចែកចាយតាមបណ្ដាខេត្តជាពិសេសទីក្រុងភ្នំពេញ។
ការអនុញ្ញាតនេះ គឺស្របពេលដែលច្រកទ្វាអន្តរជាតិអូស្មាច់ប្រកាសបិទតាំងពីថ្ងៃទី២១ មីនា កន្លងទៅថ្មីៗកន្លងទៅ ព្រោះតែការរាតត្បាត នៃវីរុសCOVID១៩ ។
ជុំវិញករណីខាងលើនេះ លោក សូត្រ សីសុខឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ បានថ្លែងថា មិនមានការនាំចូលសត្វមាន់នោះទេព្រោះច្រកទ្វាបានបិទចាប់តាំងពីថ្ងៃទី២១ មកម្លេះ ហើយបើមានការនាំចូលសត្វមាន់ គឺលោកមិនបានដឹងទេព្រោះគ្មានគេប្រាប់ និងគ្មានច្បាប់អនុញ្ញាតឡើយ, លោកថា នេះជារឿងរបស់មន្រ្ដីគយច្រកទ្វា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។