ថ្ងៃនេះ មិនមានរបាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃនេះបានបង្ហាញថា មិនមានករណីឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ គឺមានតែករណីព្យាបាលជាសះស្បើយរហូតដល់ ១៤នាក់។
ករណីជាសះស្បើយទាំង១៤នាក់នោះ គឺមានជនជាតិបារាំង១០នាក់ ដែលពួកគេជាអ្នកទេសចរបារាំងមកលេងខេត្តព្រះសីហនុ ហើយពេលនេះពួកគេកំពុងរង់ចាំជើងហោះហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។
ចំណែក៤នាក់ទៀត គឺ ជនជាតិឥណ្ឌូនេស៊ី២នាក់ នៅខេត្តសៀមរាប និងបុរសជនជាតិខ្មែរ២នាក់ ដែលជាមគ្គុទេសទេសចរក្រុមទេសចរបារាំងនៅក្រុងព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។