កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

​អាជ្ញាធរ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ កាលពី​សប្តាហ៍​កន្លងទៅ​នេះ បានចេញ​សេចក្តីជូនដំណឹង​១ ដោយ​ប្រាប់​ទៅដល់​ម្ចាស់​អាជីវកម្ម​-​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ឲ្យ​អនុវត្ត​នូវ​វិធាន ៨​ចំណុច ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​បរិស្ថាន​នៅលើ​ឆ្នេរ​អូរ​ឈើទាល។​

​វិធាន​ទាំង​៨​នោះ​រួមមាន ៖ ១. រាល់​ការសាងសង់ និង​ជួសជុល​កែលម្អ​ទីតាំង​អាជីវកម្ម​ត្រូវ​ស្នើសុំ​មក​រដ្ឋបាល​ក្រុង​-​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ជាមុន​។ ២.​ហាម​ដាក់​តុ កៅអី ឆ័​ត្រ សម្រាប់​ភ្ញៀវ​ទទួលទាន​អាហារ និង​ទុក​សម្ភារៈប្រើប្រាស់​ផ្សេងៗ​នៅលើ​ឆ្នេរ​ខ្សាច់​។ ៣. ហាម​ចិញ្ចឹមសត្វ​ឆ្កែ មាន់ ទា និង​ដាក់​គ្រែ​ស្នាក់នៅ ក្នុង​តំបន់​រមណីយដ្ឋាន​ឆ្នេរ​។ ៤. ហាម​បង្ហូរ​ទឹកស្អុយ​លើ​ឆ្នេរ​ខ្សាច់ និង​ចូលទៅក្នុង​សមុទ្រ​។ ៥. ហាម​ដាក់តាំង និង​ជួសជុល​ម៉ូតូ​ទឹក​នៅលើ​ឆ្នេរ​ខ្សាច់។​ ៦. ត្រូវដាក់​ធុង​ចម្រោះ​ទឹក​កខ្វក់ និង​បង់​សេវា​សម្រាប់​សេវា​បូម​ចេញ​។ ៧. ត្រូវ​ចូលរួម​សម្អាត​ទីតាំង​អាជីវកម្ម និង​បរិស្ថាន​អនាម័យ សំរាម​នៅ​ឆ្នេរ​ខ្សាច់​ឲ្យ​បាន​ស្អាត​ជាប្រចាំ ។ និង​៨. ហាម​យក​ទីតាំង​អាជីវកម្ម​ធ្វើ​កន្លែង​ជួញដូរ​ផ្លូវភេទ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។​

​អាជ្ញាធរ​បញ្ជាក់ថា សេចក្តីណែនាំ​នេះ គឺ​ទុក​ឲ្យ​ម្ចាស់​អាជីវកម្ម​-​សេវាកម្ម​ទេសចរណ៍​នៅ​ឆ្នេរ​អូរ​ឈើទាល​ទាំងអស់ អនុវត្ត​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ជា​កំហិត​។ បើ​ពុំ​ដូច្នោះ​ទេ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​ចុះ​រុះរើ និង​រឹបអូស​យក​តុ កៅអី ឆ័​ត្រ និង​សម្ភារៈ​ទាំងអស់នោះ យកមក​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close