កម្ពុជា អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​

​ភ្នំពេញ​៖ កម្ពុជា​ចូលរួម​ជាមួយ​ពិភពលោក ប្រារព្ធ «​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា​»​។ ប្រធានបទ​សកល នៅ​ឆ្នាំ​២០២០​នេះ ផ្តោតទៅលើ «​ជីវៈចម្រុះ BIODIVERSITY» គឺ​ដំណាង​ឲ្យ​ពិភពលោក​ទាំងមូល ហើយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ក្នុង​ភាពជា​ដៃគូរ​សហការ​រៀបចំ​ជាមួយនឹង​ប្រទេស​អាឡឺម៉ង់​។ នៅ​ទូទាំង​ភព​លោក ប្រទេស​ជាង ១០០ រួមទាំង​កម្ពុជា ផងដែរ បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះ​។​

​គួររំឭកថា នៅ​កម្ពុជា រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​៥ ខែមិថុនា ជា «​ទិវា​បរិស្ថាន​ជាតិ​» តាមរយៈ​អនុក្រឹត្យ​លេខ​១៥ អនក្រ​-​បក ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៩៦​។ ជាមួយនឹង​សេចក្តីអនុម័ត​នេះ ក្រសួងបរិស្ថាន បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ រួមជាមួយ​នឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥​មិថុនា ជា​រៀងរាល់ឆ្នាំ​។​

​នៅ​ឆ្នាំ​២០២០​នេះ ប្រធានបទ​សម្រាប់​អបអរ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា គឺ «​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​»​។ យើង ចូលរួម​ជាមួយ​រដ្ឋាភិបាល អភិរក្ស​ជីវៈចម្រុះ សម្រាប់​អនាគត​យូរអង្វែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close