៥០​ថ្ងៃ​ជាប់ៗ​គ្នា​! វៀតណាម គ្មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍

​វៀតណាម​៖ អាជ្ញាធរ​ជាតិ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​របស់​វៀតណាម បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ មិថុនា នេះ វៀតណាម​ពុំមាន​របាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​ទេ ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​គ្មាន​ការចម្លង​ក្នុង​សហគមន៍​រយៈពេល​៥០​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​។​

​ប្រភព​ថា វៀតណាម​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៣២៨​នាក់ ក្នុងនោះ ១៨៨​ករណី ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស តាមរយៈ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពេលមកដល់​ប្រទេស​វិញ​។​

​អ្នក​ជម្ងឺ​កូ​វីដ​១៩​សរុប នៅ​វៀតណាម​មាន​ចំនួន​៣២៨​នាក់​នេះ តាំងពី​ថ្ងៃទី​៣០ ឧសភា​មក​។ ក្នុងចំណោម​នេះ មាន​អ្នកជំងឺ​៣០២​នាក់​ជាសះស្បើយ ពុំមាន​អ្នកស្លាប់​ទេ​៕​

Vietnam’s Prime Minister Nguyen Xuan Phuc waits for the start of a special video conference with leaders of the Association of Southeast Asian Nations (ASEAN) on the coronavirus disease (COVID-19), in Hanoi April 14, 2020. Manan Vatsyayana/Pool via REUTERS – RC224G9149GZ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close