ទារកទើបអាយុ១ឆ្នាំ ធ្លាក់ពីលើគ្រែចូលប្រឡាយទឹកស្អុយ ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ ទារកម្នាក់ ទើបមានអាយុ១ខួប បានស្លាប់យ៉ាងណោចអាធ័ម ក្រោយធ្លាក់ពីលើគ្រែចូលប្រឡាយទឹកស្អុយក បណ្ដាលឱ្យលង់ស្លាប់ កាលពីវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងក្រុម៣១ សំណង់មិនរៀបរយក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទារករងគ្រោះ ឈ្មោះ រិន ធារិទ្ធ អាយុ១ឆ្នាំ រស់នៅម្ដាយមីង។ បើតាមស្ត្រីជាម្តាយមីង និយាយថា មុនពេលកើតហេតុ គាត់បានដើររើសអេតចាយដោយទុកឱ្យកូនដេកជាមួយបងប្អូន ៣នាក់ទៀត ពេលត្រលប់មកវិញ ក៏បាត់កូនប្រុសពៅម្នាក់ លុះក្រោមទៀតក៏ប្រទះឃើញកូនធ្លាក់តាមចន្លោះជញ្ជាំងចូលប្រឡាយទឹកស្អុយផ្គាប់មុខស្លាប់បាត់បង់ទៅហើយ។
ក្រោយពេលកើតហេតុ នគរបាលបានចុះពិនិត្យ បញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។