ជាង២០នាក់ ស្លាប់និងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់(ស្រី២នាក់) បានស្លាប់ និងរបួសធ្ងន់៧នាក់ របួសស្រាល៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១១លើក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។