បុរសម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១០០កញ្ចប់ ត្រូវបញ្ជូនខ្លួនទៅតុលាការខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិឥណ្ឌូនេសុីម្នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោស កាលពីព្រឹកថ្ងៃ៥ មិថុនា។ ជនសង្សយ័ឈ្មោះ ហ្វៀល ម៉ាន់ ស៊ូជីតូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកាស៊ីណូ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ បង្រ្កាបបាន នៅក្រុមទី៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងជំនាញ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន៣៩កញ្ចប់, ម្សៅពណ៌សប្រភេទខេ ចំនួន៣កញ្ចប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន២១គ្រាប់, ថ្នាំគ្រាប់ផ្សេងទៀតចំនួន១៧បន្ទះ , ប្រាក់ដុល្លាចំនួន១៦៥$ និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close