ស្ថាននីយ៍ថ្លីងរថយន្តអ្នកលឿងកំពុងតែប្រព្រឹតផ្ទុយពីច្បាប់
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះរាជរដ្ធាភិបាលបានដាក់កំហិតយ៉ាងដាច់ខាតទៅលេីមន្រ្តីជញ្ជីងទាំងអស់ត្រូវធ្វេីការត្រួតពិនិត្យរថយន្តធុនធំដែលជារថយន្តដឹងទំនិញគ្មានច្បាប់ តទ្រុងខុសបច្ចេកទេស និងដឹកលេីសទំងន់។
តែផ្ទុយទៅវិញ ស្ថាននីយ៍ថ្លីងរថយន្តអ្នកលឿងបានកំពុងតែប្រព្រឹតផ្ទុយពីច្បាប់ដែលរាជរដ្ផាភិបាលបានដាក់បញ្ជាអោយមន្រ្តីជញ្ជីងទាំងអស់ត្រូវធ្វេីការត្រួតពិនិត្យទៅលេីរថយន្តធុនធំនិងចូលថ្លឹងអោយបានត្រឹមត្រូវតាមច្បាប់ក្នុងនោះក៏មានរថយន្តធុនធំដែលជារថយន្តដឹងទំនិញគ្មានច្បាប់ពីមន្រ្តីគយ នឹងមន្រ្តីជំនាញ។ តែបែជាមន្រ្តីជញ្ជីងថ្លឹងរថយន្តអ្នកលឿងអង្គុយចាំយកលុយពីរម្ចាស់រថយន្តកូរ៉េ និងរថយន្តធំៗដឹកទំនិញខុសច្បាប់ដោយមិនមានការត្រួតពិនិត្យនិងចូលថ្លឹងនោះទេ! គឺគ្រាន់តែម្ចាស់រថយន្តទាំងនោះមកដល់ចុះយកលុយទៅបង់ជូនមន្រ្តីនៅទីនោះគឺជាការស្រេច។
តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា មានរថយន្តខ្នាតយក្សជាច្រេីនដឹកថ្មដឹកខ្សាច់ និងទំនិញមួយចំនួនដែលផ្ទុកខ្ពស់ផុតពីទ្រុងរថយន្តទៅទៀត ធ្វេីអោយមានការសង្សយ័ពីរសំណាក់បងប្អូនប្រជាពលរដ្ធជាច្រេីនថា រថយន្តទាំងនេះប្រហែលផ្ទុកលេីសទំងន់ដែលច្បាប់បានកំណត់? និងមានរថយន្តកូរ៉េ និងរថយន្តធំៗមួយចំនួនដឹកទំនិញយ៉ាងសំពីងសំពោងបេីកឆ្លងកាត់តាមស្ថាននីថ្លឹងរថយន្តអ្នកលឿង លេីផ្លូវជាតិលេខ1គេពុំដែលឃេីញមន្រ្តីជញ្ជីងទាំងនោះត្រូតពិនិត្យ ឫអោយរថយន្តប្រភេទនេះចូលថ្លឹងអោយបានត្រឹមត្រូវតាមច្បាប់នោះឡេីយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។